ព្រះរាជានគរពែរ្ស និង ព្រះនាងសមុទ្រ
ប្ដីប្រពន្ធរួមរស់ជាមួយគ្នា ប៉ុន្តែមិនស្ដីរកគ្នា វាជារឿងដែលពិបាកនឹងធ្វើចិត្តជាទីបំផុត។ តើមនុស្សប៉ុន្មាននាក់ដែលអាចធ្វើដូចនេះបាន? ព្រះរាជានគរពែរ្ស ថ្វីត្បិតតែមានអំណាចលើមនុស្សជាច្រើន ទ្រង់បែរជាចុះចាញ់មហេសីរបស់ខ្លួន មិនហ៊ានខឹង មិនហ៊ានដាក់ទោសពៃរ៍អ្វីបន្តិចណាឡើយ ទោះមហេសីមិនស្ដីរក មិនមើលមុខចាប់តាំងពីរៀបអភិសេករួចមកក៏ដោយ។
ត្បិតតែព្រះរាជាអង្គនោះមិនដែលបានសណ្ដាប់ព្រះសវនីយ៍មហេសីពិតមែន ប៉ុន្តែចំណងមេត្រីឥតហាស្ដីរបស់ទ្រង់បានបង្កើតបុត្រជាទីស្រលាញ់ពេញព្រះទ័យមួយព្រះអង្គ។ បន្ទាប់ពីប្រសូតបុត្ររួចរាល់ ទើបព្រះរាជាដ៏មានអំណាច មានសំណាងបានឮវាចាដ៏ពីរោះផ្អែមល្ហែមមហេសីខ្លួន។