ដាមដៅស្នេហ៍អតីត
នីតា ក្មេងស្រី១៧ឆ្នាំ រស់នៅក្នុងគ្រួសារមួយដែលតឹងតែង ក្នុងរឿងមានស្នេហាក្នុងវ័យសិក្សា តែក្រោយពីជួបនឹងមនុស្សប្រុសម្នាក់ បានធ្វើឱ្យនាងហ៊ានលះបង់គ្រប់យ៉ាងដើម្បីគេ ហ៊ានទាំងកុហកឪពុកម្ដាយ ហ៊ានទាំងលះបង់ខ្លួនប្រាណទាំងវ័យក្មេង។ ទីបំផុតនាងបានមានកូនទាំងនៅក្មេង ត្រូវបុរសនោះបោះបង់ចោល ត្រូវឪពុកកាត់កាលចោល មករស់នៅមានផ្ទៃពោះម្នាក់ឯង។ ក្រោយមកឪពុកពិការ ម្ដាយស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ វិប្បសារីបានជេរស្ដីនាងរាល់ថ្ងៃ នាងខំត្រដររស់ដើម្បីកូនប្រុស និងឪពុកដែលពិការ។ ៨ឆ្នាំក្រោយ នាងបានជួបនឹងមនុស្សប្រុសម្នាក់នោះ ហើយគេថែមទាំងបានមកសុំអង្វរកមកត្រូវមើលថែនីតា និងកូនម្ដងទៀត។