ឈ្មួញក្រុងបាដាដនិងក្រឡមាស

ឈ្មួញក្រុងបាដាដនិងក្រឡមាស


កាលពីយូរលង់ណាស់មកហើយ ក្នុងរជ្ជកាលស្ដេចកាលីហ្វ Haroon al Rusheed មានអ្នកជំនួញម្នាក់ឈ្មោះថា Ali Khaujeh រស់នៅក្នុងជីវភាពសមរម្យ មិនក្រ ហើយក៏មិនមានពេកដែរ។ បុរសនោះជាមនុស្សរៀនសូត្របានចេះដឹង និងរស់នៅក្នុងផ្ទះមួយប្រកបដោយភាពសុខស្ងប់ជាមួយទ្រព្យសម្បត្តិមួយចំនួនដែលបានមកពីការរកស៊ី ក្រោយឪពុកស្លាប់បាត់ទៅ។ ពេលវេលាកន្លងផុតទៅ ដោយសារចេះតែយល់សុបិនឃើញបុរសចំណាស់ម្នាក់សមជាអ្នកជាប់លាប់តាមគម្ពីកូរ៉ាន់បានមករកគាត់ ហើយមើលមកគាត់ដោយក្រសែភ្នែកគួរឱ្យខ្លាច និងបានស្ដីបន្ទោស Ali ព្រោះតែមិនបានទៅចូលរួមធម្មយាត្រាទៅកាន់ទីក្រុង Mecca ជាច្រើនយប់ជាប់ៗគ្នារួចមក Aliចេះតែកើតមានអារម្មណ៍មិនល្អ រកស៊ីមិនស្រណុកចិត្តទាល់តែសោះ។.....