ប្រវត្តិអគារ៣ជាន់

ប្រវត្តិអគារ៣ជាន់


ជាយុវជនដែលទើបតែបញ្ចប់ការសិក្សាក្ដៅៗ វាពិតជារំភើបណាស់ដែលបានជាប់មកធ្វើការនៅក្នុងទីក្រុងបែបនេះ។ ខ្ញុំបានសម្រេចផ្លាស់មកជួលបន្ទប់នៅក្នុងអគារបីជាន់មួយកន្លែងនៅឆ្ងាយពីកណ្ដាលក្រុងគួរសមដែរ។ អគារនោះមានតែបួនបន្ទប់តែប៉ុណ្ណោះ។ ជាន់ទីពីរ ពីរបន្ទប់ និងជាន់ទីបី ពីរបន្ទប់ ចំណែកឯជាន់ក្រោមត្រូវបានគេចាក់សោបិទជិតនិងមិនអនុញាត្តឱ្យនរណាម្នាក់ចូលទៅជាដាច់ខាត។ វាដូចជាចម្លែកណាស់ដែលគេមិនបើកវាសម្រាប់ធ្វើការជួល។ ហើយអ្វីដែលចម្លែកជាងនេះទៅទៀតនោះគឺ មានតែប្ដីប្រពន្ធមួយគូជាមួយនឹងកូនតូចមួយដែលកំពុងជួលនៅអគារនោះ។ ឯខ្ញុំជាសមាជិកថ្មីស្រឡាងសម្រាប់ពួកគេ។