ក្រឡានប្រៃ

ក្រឡានប្រៃ


នាងខ្ញុំឈ្មោះ សារាយ! ឆ្នាំនេះអាយុចូលខ្ទង់ម្ភៃ ប្រឡងបាក់ឌុបចប់ ក៏មកលក់ក្រឡានជំនួសម៉ែ។ របរលក់ក្រឡាន មិនផ្ដល់កម្រៃច្រើន តែខ្ញុំមានក្ដីសុខ។ ពុកម៉ែ និងខ្ញុំ រស់នៅភូមិក្នុងព្រៃ ក្បែរប្រាសាទអង្គរវត្ត។ ពុកកាប់ឫស្សី ម៉ែធ្វើអង្ករច្រកបំពង់ឫស្សី ហើយដុតឱ្យឆ្អិន ទើបយកមកសកសំបកចេញ។ ឯខ្ញុំចាំតែរៀបដាក់ក្នុងល្អី ចងកន្តៀតនឹងកង់កញ្ចាស់ រួចជិះយកមកលក់ម្ដុំមុខអង្គរ។

ខ្ញុំអង្គុយលក់ពីព្រឹក ដល់ល្ងាច។ ជាមធ្យមអស់៤ ទៅ៥ល្អី គិតជាដើម ប្រហែល១០០ដើម។ ខ្ញុំលក់ដាច់... ក្រឡានម៉ែខ្ញុំធ្វើ រសជាតិឆ្ងាញ់ប្លែក សូម្បីតែខ្ញុំខ្លួនឯងអ្នកស៊ីខ្លួនឯង ក៏សរសើរខ្លួនឯងដែរ។ ក្រឡានប្រៃ ល្បីដល់ជើងមេឃ...