កុំស្នង

កុំស្នង


សន្ធឹកខ្យល់វឹបៗបោកផ្ទប់ជញ្ជាំងផ្ទះមួយទំហឹងកំលាំងខ្យល់បក់ដូចខឹងអ្វីមកពីណា។ខ្យល់បក់កញ្ឆក់បោកសឹងតែរបើកដំបូលផ្ទះប្រក់ស័ង្កសីរបស់ខ្ញុំទៅហើយ។ជិតពីរម៉ោងទម្រាំព្រះពាយស្ងប់ស្ងាត់ទៅវិញព្រះភិរម្យក៏បង្អុរធ្លាក់ចុះមកដូចគេហែកមេឃា។ ខ្ញុំឈ្មោះកែវសីកំពុងអង្គុយអោបកាយបងស្រីដែលឈ្មោះកែវព្រោះខណៈពេលនេះគាត់កំពុងកំរោលចូលខ្លាំងណាស់និយាយគ្នាស្ដាប់មិនចូលឡើយ។គាត់លើកដៃបោចសក់ក្បាលរបស់ខ្លួនឯងឡើងទៅលើហើយគិតតែពីស្រែកអត់ឈប់…………..

បងកែវស្រែកសន្ធាប់បណ្ដើរចោលភ្នែកសម្លឹងមើលអាប់ខ្មៅងងឹតក្នុងស្បៃទឹកភ្លៀងបណ្ដើរ។