គ្រាប់ពេជ្រ

គ្រាប់ពេជ្រ


រ័ត្ន​គឺ​ជា​នារី​វ័យ​២០​ក្រាស់​នៅ​លីវ ចូល​ចិត្ត​តែង​ខ្លួន ហើយ​ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ។ នាង​មាន​ប្អូន​ប្រុស​ម្នាក់​ទៀត​ដែល​ជា​និស្សិត​ឆ្នាំ​ទី​ពីរ​ឈ្មោះ​កាន។ សម្រាប់​រ័ត្ន​និង​ម៉ាក់​ប៉ា កាន​គឺ​ជា​គ្រាប់​ពេជ្រ​របស់​គ្រួសារ​ ព្រោះ​គេ​គឺ​ជា​កូន​ប្រុស​ទោល​ដែល​អាច​បន្ត​ពូជ​ពង្ស​វង្ស​ត្រកូល​គ្រួសារ​បាន។

ក្រៅ​ពី​រូប​រាង​សង្ហា កាន​រៀន​ពូកែ​ហើយ​ថែម​ទាំង​ឧស្សាហ៍​ធ្វើ​រឿង​សប្បុរសធម៌​ទៀត​ផង។ រ័ត្ន​ស្រឡាញ់​ប្អូន​ម្នាក់​នេះ​ខ្លាំង​ណាស់ ហើយ​ក៏​គាំ​ទ្រ​ឱ្យ​គេ​ទាក់​ទង​មិត្ត​ស្រី​ពេល​នៅ​រៀន​ដែរ ទោះ​បី​ជា​ប៉ា​របស់​នាង​មិន​ពេញ​ចិត្ត​ក៏​ដោយ។ តែ​ព្យុះ​ភ្លៀង​ក៏​ចាប់​ផ្ដើម​បោក​បក់​សុភមង្គល​គ្រួសារ​ដែល​មាន​សមាជិក​បួន​នាក់​នេះ ដោយ​ចាប់​ផ្ដើម​ពី​ការ​បាត់​គ្រឿង​សម្អាង​របស់​រ័ត្ន ដោយសារ​តែ​កាន​អ្នក​យក​ទៅ​ប្រើប្រាស់។