បន្ទប់ជួលយាយណយ

បន្ទប់ជួលយាយណយ


ក្រោមពន្លឺសរសដងគមដែលដាក់បញ្ឈររៀបជាជួរនៅខាងមុខបន្ទប់ជួលមួយល្វែង ដោយបង្ហាញអោយ ឃើញពីរូបរាង លោកយាយណយដែលមានព្រះជន្ម៦០ឆ្នាំ សក់សគ្រប់សសៃ មានស្នាមជ្រាវជ្រួញពេញលើផ្ទៃមុខ កំពុងរៀបចំចាក់សោរបងផ្ទះជួលរបស់គាត់។ ជីវភាពរបស់គ្រួសារលោកយាយបានអាស្រ័យផ្លែផ្ការបស់បន្ទប់ជួលទាំង៧ដែលសង់ជាប់ៗគ្នានេះអស់ពេល១០ឆ្នាំមកហើយ។ តែថ្ងៃមួយរឿងអាក្រក់ក៏បានកើតឡើង គឺនៅបន្ទប់ជួលលេខ០៤ ដែលនៅចំពីមុខបន្ទប់របស់ លោកយាយណយ ដែលជាម្ចាស់ផ្ទះជួលតែម្ដង។