អណ្តូងខាងលិច

អណ្តូងខាងលិច


តើអ្នកជឿលើរឿងអបិយជំនឿ មន្តអាគម ខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿកម្រិតណាដែរ? ចុះអ្នកធ្លាប់ឮអ្វីខ្លះទាក់ទងនឹងរឿងអស់នេះ? នៅក្នុងរឿងមុនៗដូចជារឿងរបៀនងងឹត រឿងជួរសម្បួរ រឿងបាតដៃខ្មៅ យើងបានដឹងពីរឿងពិតគួរអោយភ្ញាក់ផ្អើលមួយចំនួន។ ចំណែកពេលនេះ ខ្ញុំមានរឿងពិតមួយថ្មីរបស់គ្រួសារ លោក ឥន តារា និងភរិយា សារ៉ាយ ស៊ីលាភ មានកូនស្រីម្នាក់ឈ្មោះ ឥន រមនា បានបាត់ខ្លួនទៅក្នុងឱកាសបោះជំរំមួយ។