ភ្លើងគំនុំដួងចិត្ត

ភ្លើងគំនុំដួងចិត្ត


ភ្លើងសេ្នហ៍ភ្លើងជីវិតពិតជារឿងមួយដែលស្មានមិនដល់មែនតែអ្វីដែលគេបានសាងវាមិនអាចនឹងគេចរួចពីជតាកំណត់របស់ពេ្រងវាសនាបាននោះឡើយ ។ ភាពលោភលន់ទីបំផុតគឺត្រូវតែវិនាសដោយចៀសមិនរួចសំឡេងស្រែកថ្ងូររបស់ស្រីតូចពិតជាធ្វើឱ្យបងឈឺផ្សាណាស់ តែ...អូនអើយ...តើអូននៅទីណា បងខំតាមរកអូនអស់រយៈពេល១០ឆ្នាំទៅហើយនៅតែមិនឃើញស្រមោលអូនទៀតចុះពេលនេះអូនមាននឹកមកដល់បងដែរទេ ? តើអូននៅទីណាអូនមានដឹងថា បងធំរបស់អូនកំពុងតែខ្លោចផ្សានឹកទៅដល់រូបអូនដែរទេ ។

ភ្លើងគំនុំពិតជាសាហាវណាស់គឺវានេះហើយដែលធ្វើឱ្យអូនព្រាត់ប្រាសគ្រួសារតែដើម្បីស្វែងរកឃាតកអូនសុខចិត្ដលំបាកគ្រប់បែបយ៉ាងទាំងអស់ ! ទីបំផុតបងនៅតែចោទអូនថាជាចោរក្រមុំរូបស្រស់ទៅវិញ តើបងចាប់អូនដើម្បីអ្វីដែរទៅ ? បងមានដឹងថាស្រីតូចរបស់បងឈឺចាប់ប៉ុនណាដែរទេ? បងជាអធិការបងមានសិទិ្ធគ្រប់បែបយ៉ាងទាំងអស់តែបងក៏មិនអាចក្បត់នឹងឧត្ដមគតិសេ្នហាជាតិបានដែរ ។ បងដឹងទេថាជីវិតអូនត្រូវពុះពារគ្រប់ឧបសគ្គបែបណាខ្លះគឺព្រោះតែអ្វីមិនព្រោះតែរូបបងទេឬ ? សង្សារសំណព្វចិត្ដរបស់អូន គឺជាបង តែអូនចង់ឈ្នះអូនត្រូវតែធ្វើឱ្យបងដឹងថាស្រីតូចមិនមែនជារបស់សម្រាប់លេងសើចនោះទេ ។ អូនរង់ចាំបងជានិច្ច ចាំពាក្យដែលបងព្រមទទួលស្គាល់ថាស្រីតូចរបស់បងកាលពី១០ឆ្នាំមុនគឺជាផ្កាដែលលាក់សន្លឹកដដែល។

ពេលវេលាពិតជាមានដែនកំណត់មែនទីបំផុតសេ្នហារបស់យើងបានប្រែក្លាយពីគំនុំមកជាសេ្នហាមួយដែលមិនអាចនឹងរលាយទៅវិញជាដាច់ខាត។ សេ្នហានេះហើយដែលធ្វើឱ្យអូនដឹងថាបងពិតជាស្រឡាញ់អូនដោយស្មោះមែន ។ ព្រហ្មលិខិតពិតជាមិនធ្វើបាបចំពោះយើងទាំងពីរនោះទេ សូមឱ្យជីវិតសេ្នហ៍ប្រែទៅជាសេ្នហ៍អមតៈមួយរៀងរហូតតទៅអើយ។