ខ្លារខិន

ខ្លារខិន


ធម្មជាតិរីកស្រស់ក៏ព្រោះសន្សើម រូបអូនមានដង្ហើមក៏ព្រោះតែចិត្ដ ធម៌សប្បុរសរបស់មិត្ដជាទីស្រឡាញ់ ដែលមិនអាចនឹងបំភេ្លចបាននៅក្នុងឆាកជីវិតដ៏សែនទារុណនេះ ។ អូនស្គាល់ហើយអ្វីដែលហៅថាវាសនាកូនកំព្រានោះ គឺត្រូវគេមើលងាយមើលថោកមិនខុសពីសត្វតិរច្ឆាននោះទេ តែ...ពេលវេលា មិនអាចកំណត់បាននូវជោគជតារបស់មនុស្សឡើយ អ្វីដែលវាបម្រុងនឹងកើត វាត្រូវតែកើតដោយចៀសមិនរួច ព្រោះនេះជាវាសនាចារមករបស់ព្រហ្មលិខិត ដែលបានកំណត់ទុករួចជាស្រេចទៅហើយ ។

ដួងចន្ទប្រឹងរះប្រទះមេឃខ្មៅ បេះដូងត្រូវស្លោកក្ដៅដោយសារតែ កម្ដៅសេ្នហ៍ប្រុសមួយស្រីពីរ តើទីបំផុតជីវិតនោះវានឹងត្រូវក្លាយជាអ្វីដែរទៅ បើសិនណាជាយើងទទួលយកសេ្នហ៍ពិតនោះ តើទំហំមហាករុណាទិគុណរបស់ មនុស្សម្នាក់និងក្រុមគ្រួសារដែលបានធ្វើមកលើយើងនោះ វាមិនត្រូវក្លាយជា សត្វក្រពើទេឬ ? ទេ...ទេ...ពិតជាមិនអាចទៅរួចឡើយ រូបអូនសុខចិត្ដទទួល ឈ្មោះថាជាស្រីសាវាទៅចុះ សំខាន់ឱ្យតែបងមានសេចក្ដីសុខ ទៅលើមនុស្ស ស្រីម្នាក់ទៀតដែលគេហ៊ានសារភាពសេ្នហ៍ចំពោះរូបបងមុនទៅចុះរូបអូនសូម ចុះចាញ់ចំពោះព្រហ្មលិខិតហើយ ព្រោះពេលនេះអូនបានក្លាយទៅជាខ្លារខិន មួយក្បាលដែលមានរាងស្រឡូនទន់ភ្លន់តែសាហាវជាទីបំផុត ដោយសារតែអ្វី មិនដោយសារតែសេ្នហាដែលត្រូវហ៊ានលះបង់នោះទេឬ ?

ដួងចិត្ដដែលបានបាត់បង់ទៅហើយ ស្រាប់តែពេលនេះ...សេ្នហ៍ថ្មីមួយ បានចូលមកកកូរកកាយម្ដងទៀត តែពាក្យដែលបានសន្យារួចមកហើយនោះ គឺពិតជាមិនអាចនឹងវិលត្រឡប់ថយក្រោយវិញបានជាដាច់ខាត ! អូនពិតជា សូមខ្លាចហើយពាក្យថាសេ្នហាមិនចង់ឮទៀតទេ ព្រោះនៅពេលនេះមានតែ ខ្លារខិនញីនេះមួយទេដែលសុខចិត្ដរស់នៅក្នុងព្រឹក្សព្រៃមិនចង់ឮមិនចង់ដឹង អ្វី ដែលហៅជីវិតសត្វលោកនោះគឺពិតជាមិនចង់ឮតទៅឡើយ ដោយសារតែការ ខន្ដីយល់ដឹងពីគុណនិងទោសនេះហើយបានជារូបស្រីសុខចិត្ដលះបង់គ្រប់បែប យ៉ាងទាំងអស់ដើម្បីតែពាក្យថា គុណ តែប៉ុណ្ណោះ ដែលនៅក្នុងឆាកជីវិតរបស់ អូនមានតែពាក្យថា កូនសូមលាលោកប៉ាអ្នកម៉ាក់ ដែលជាអ្នកមានគុណមក លើរូបកូននេះតែត្រឹមនេះចុះ បើវាសនាកូនមានទឹកដីមាតុភូមិរបស់កូនដែល បានរស់នៅកន្លងមកនេះនឹងឃើញសាជាថ្មីម្ដងទៀត ពេលដែលនិទាឃរដូវនឹង មកដល់ ព្រោះផ្ការីករដូវប្រាំងពិតជាស្រស់បំព្រងស្អាតល្អណាស់ ។