ម្កុដផ្កាស្នោ
មេឃពិតជានៅមានពន្លឺក៏ប៉ុន្ដែដួងចិត្ដស្រីបានឃ្លាតចាកចេញ ឆ្ងាយទៅហើយ ឱ ! ម្លប់ផ្កាស្នោអើយមានតែអ្នកហើយដែលអាចធ្វើ ឱ្យខ្ញុំបានរសាយទុក្ខ តែពេលនេះហេតុអ្វីក៏អ្នកនៅស្ងៀមឈឹងយ៉ាងនេះ ទៅវិញរាល់ពេលដែលឮសូរសំឡេងទឹកហូរអូនតែងតែស្រមៃមកដល់រូបបងជានិច្ច មិនគួរណាបងជាមនុស្សដែលមានចរិតរបៀបនេះសោះ អូននៅតែនឹកគិតមកដល់រូបបងជានិច្ច។ បងគឺជាបុរសទីមួយដែលអូន បានដាក់ចិត្ដស្រឡាញ់ទៅលើរូបថ្លៃ ក៏ប៉ុន្ដែហេតុអ្វីក៏ចម្រៀងរបស់បង មួយបទនេះតែងមិនចប់ទៅវិញ ។ ដួងចិត្ដដែលសែនខ្លោចផ្សា អូនពិត ជាមិនអាចទ្រាំទ្របានទេ យ៉ាងណាមិញបងគួរតែយល់ហើយថា ស្នោ មួយទងនេះនៅតែមានរសជាតិសម្រាប់បងជានិច្ច ! អូនមិនបានក្បត់ ចិត្ដបងទេដរាបណានៅមានព្រះសុរិយាទោះជាថ្ងៃអស្ដង្គតរលត់ចោល ទ្វីបលោកនេះទៅក៏ដោយ ក៏ចិត្ដស្រីនៅតែមានសង្ឃឹមថាអូនមិនអាច លិចទៅតាមព្រះទិនករបានឡើយ។កន្សែងនិស្ស័យអ្នកពិតជាបានយល់ ពីជម្រៅចិត្ដរបស់ស្រីហើយ សូមឱ្យអ្នកតាព្រៃភំ្នមេត្ដាជួយជាសាក្សី ផងថាអូននៅតែស្មោះនឹងបងជានិច្ច។ បងសេ្នហ៍អូនស្មោះពិតជាត្រឹមត្រូវណាស់ មានតែមេឃដីទេដែលអាចធ្វើជាសាក្សីសេ្នហារបស់យើងបាន ពន្លកម្រះព្រៅដុះឡើង វិញហើយតែរូបស្រីនៅតែមិនឃើញវិលមករកបងវិញអ៊ីចឹងសូមអូនកុំធ្វើឱ្យចិត្ដបងរីងរៃដោយសារតែពាក្យមួយម៉ាត់នោះឱ្យសោះបងនៅតែស្រឡាញ់អូនជានិច្ច រង់ចាំអូនរាល់ពេលថ្ងៃលិច គ្មានអ្វីដែលអាច មកបំបែកក្ដីសេ្នហ៍របស់យើងបានឡើយបងពិតជាសេ្នហ៍អូនដោយ ស្មោះ ! ឱ...! ទ្រនំសេ្នហ៍និស្ស័យខ្ញុំអើយ...កុំឱ្យខ្ញុំជួបតែសេ្នហ៍បែប នេះទៀតឱ្យសោះ ទាំងនេះពិតជាដួងចន្ទដែលត្រូវរះមកបំភ្លឺលោកវិញ បងនៅតែចាំអូនជានិច្ច ចាំលុះថ្ងៃសូន្យបើសិនណាផ្កាស្នោនៅតែរីក បងនៅតែសង្ឃឹមថាអូននឹងវិលមករកម្កុដរបស់បងជាមិនខាន ។