ឧត្តមដួងចិត្ត

ឧត្តមដួងចិត្ត


ធម្មជាតិដែលនៅជុំវិញខ្លួនយើងរមែងតែងតែមានសម្រស់មិន ដូចគ្នានោះទេយ៉ាងណាមិញដួងចិត្ដដែលបានផ្ដោតទៅលើការសុបិនអ្វី មួយហើយនោះ វាមិនដែលបានសមតាមប្រាថ្នាឡើយ ។ ជីវិតពិតជា ល្វីងជូរចត់ណាស់ ហេតុអីបានជាព្រហ្មលិខិតកំណាចម៉្លេះធ្វើឱ្យយើង ទាំងពីរជាឪពុកមានិងក្មួយទៅវិញ ? តើសេចក្ដីសេ្នហាគេអាចធ្វើបាន ទេទៅលើក្មួយស្រីរបស់ខ្លួននោះ ! ពិតជាមិនអាចទៅរួចឡើយ ។

បងខុសហើយ ព្រោះបងមិនសមជាមនុស្សសោះដែលបងបាន ដាក់ចិត្ដស្រឡាញ់ទៅលើអូន ទោះបីជារាប់ឆ្នាំទៅហើយសេ្នហ៍របស់ បងមិនខុសពីសេ្នហ៍ខែរនោចនោះទេ បងមិនអាចរស់នៅដោយគ្មាន រូបអូនបានឡើយ ។ បងសម្លាញ់...អូនសុំទោសទៅចុះទោះបីជាសេ្នហ៍ របស់បងនៅក្នុងសុបិនក៏ដោយ ក៏អូនគិតថាពេលវេលាមិនអាចនឹងធ្វើ អ្វីឱ្យយើងបែកគ្នាបានឡើយ តែ...បងអើយ...ទេវតាលោកពិតជាមិន ប្រណីដល់សេ្នហ៍យើងមែន តែ...អូននៅស្រឡាញ់បងជានិច្ច អូនមិន អាចរស់ដោយគ្មានបងបានទេ អូនស្រឡាញ់បងណាស់ សូមឱ្យសុបិន របស់បងក្លាយទៅជាការពិតទៅចុះ ។ ទាំងនេះគឺពិតជាសេ្នហ៍នៅក្នុង ឆាកជីវិតដែលគេតែងតែហៅថា អូនគឺជាឧត្ដមដួងចិត្ដរបស់បងមែន។

ពេលវេលាពិតជាមិនបានកំណត់មនុស្សលោក ថាមិនឱ្យមាន សេចក្ដីសេ្នហានោះឡើយ តែ...ព្រហ្មលិខិតទេដែលជាអ្នកចារមកឱ្យ មនុស្សលោកយើងថា គូវាសនាគឺលោកជាអ្នករៀបចំរួចជាសេ្រចទៅ ហើយតែ...កម្មអ្វីរបស់បងដែលបណ្ដាលឱ្យបងមកដាក់ចិត្ដទៅលើក្មួយ ស្រីរបស់ខ្លួនឯងទៅវិញ ? បងពិតជាមិនយល់ទេ តែ...ដួងចិត្ដរបស់ យើងនៅតែមានសង្ឃឹមជានិច្ច ទីបំផុតមានតែព្រះជាម្ចាស់នេះហើយ ដែលធ្វើជាសាក្សីឱ្យយើងទាំងពីរបានជួបគ្នា នៅក្នុងសភាពមួយសែន លំបាករកអ្វីមកប្រៀបមិនបាន ទាំងនេះហើយគឺជាវាសនាបានចារទុក មករួចជាសេ្រច អូនគឺជាឧត្ដមដួងចិត្ដរបស់បងជារៀងរហូតមែន ។