ម្ចាស់បឹងមរណៈ
ទំនួញម្ចាស់បឹងមិនខុសពីសំឡេងស្រងេះស្រងោច ដែលកំពុងតែ ទួញសោកនៅលើកំពូលភំ្នឡើយ តើទាំងនេះបណ្ដាលមកពីកត្ដាអ្វីដែរទៅ ម្ចាស់ជីវិតរបស់អូនអើយ តើពេលនេះបងមានដឹងទេថារូបអូនកំពុងត្រូវ ព្យុះកាមលោកិយកំពុងតែបោកបក់មកយកជីវិតរបស់អូនទៅហើយ។ តើ សេ្នហាមួយដែលពោរពេញទៅដោយការព្រាត់ប្រាសនិរាសគ្នានោះអូនមិន ចង់ជួបទេមេឃភ្លៀងថ្ងៃរះពិតជាមានមែនប៉ុន្ដែ ពេលនេះសូម្បីតែរស្មីព្រះ សុរិយាក៏មិនព្រមរះមកបំភ្លឺលោក នាពេលដែលសត្វនិករកំពុងមានទុក្ខ សោកនេះដែរ។ ភ្លើងសេ្នហ៍យុវវ័យពិតជាមានកម្ដៅក្ដៅខ្លាំងមែន តែវាក៏ មិនអាចជម្នះនឹងវាសនា ដែលព្រហ្មលិខិតលោកបានចារប្រទានមកដែរ ។ មានសេ្នហាគឺមិនខុសពីយកប្រាណទៅប្រឡែងលេងនឹងល្បែងមរណៈនោះ ឡើយ អ្នកណាតែហ៊ានលូកគឺត្រូវតែរលាក ដោយមិនអាចគេចរួចបានជា ដាច់ខាត ។
មានជីវិតគឺមានបញ្ហា បង្កើតក្ដីសេ្នហា តែងតែមានឧបសគ្គមក រារាំងជានិច្ច ចុះហេតុអ្វីក៏ម្នាក់ៗចូលចិត្ដយកល្បែងនេះមកលេងម៉្លេះគឺមិន មែនដូច្នោះទេ ទាំងនេះជាកត្ដាធម្មជាតិដែលព្រះលោកប្រទានមកហើយ ត្រូវតែមានសេ្នហាជាចាំបាច់សម្រាប់សត្វលោកទូទៅ តែពេលនេះសេ្នហា វាបានក្លាយទៅជារលកសមុទ្រដែលមិនចេះស្ងប់បានឡើយ ឱ ! មាត់បឹង សេ្នហ៍អើយហេតុអីក៏ពេលនេះមិនឃើញម្ចាស់សេ្នហ៍របស់ខ្ញុំអ៊ីចឹង តើនាង ទៅដល់ណាហើយ ក្រែងអ្នកនេះហើយឬដែលជាសាក្សីរវាងយើងទាំងពីរ នោះ ចុះពេលនេះហេតុអីក៏អ្នកនៅស្ងៀមទៅវិញអ្នកពិតជាគ្មានធម៌មេត្ដា ដល់សត្វលោកមែន ។ បឹងកន្សែងសេ្នហ៍ភក្ដី ពេលនេះបាត់ស្រីរៀមសែន ទុក្ខា បើមិនបានអូន បងស៊ូមរណា ព្រោះតែសេ្នហារូបពីរចិត្ដមួយ ។ បឹង អនុស្សាវរីយ៍មានមួយគ្មានពីរ បងសុខចិត្ដក្ស័យ សូមអូនវិលវិញមកណា ចរណៃ បងរង់ចាំថ្លៃវិលមករកបង ។ សូមឱ្យសេ្នហ៍ភក្ដីនៅតែមានជានិច្ច ក្នុងដួងចិត្ដរបស់យើងទាំងពីរ បើរស់នៅគ្មានអូន បីដូចជាក្បូនដែលគ្មាន ច្រវាយ៉ាងដូច្នោះដែរ ។
មាសសេ្នហ៍បងអើយសម្បថនាក្រោមដើមរាំង នៅក្បែរមាត់បឹង អនុស្សាវរីយ៍ ពិតជាមិនអាចធ្វើឱ្យបងបំភេ្លចបានឡើយ តើអូនទៅដល់ ទីណាហើយ វិលវិញមកអូន វិលវិញមកអូន បងនៅរង់ចាំអូនរហូតទាល់ តែថ្ងៃអស្ដង្គត រលត់ចោលទ្វីបលោកនេះទៅទើបបងអស់ចិត្ដ ។
សូមឱ្យសេ្នហ៍ពិត ស្ថិតនៅក្នុងបេះដូងអូននិងបងជារៀងរហូតលុះ អវសាននៃជីវិតយើងទាំងពីរដែលបានលាចាកលោកនេះទៅហើយ ព្រោះ តែ...ព្រះអាទិទេពលោកមិនប្រណី ដល់ក្ដីសេ្នហ៍យើងស្មោះអស់ពីដួងចិត្ដ ឡើយទាំងនេះហើយគឺជាបឹងមរណៈ និមិត្ដសេ្នហ៍ដែលត្រូវរលុបបាត់ពីលើ លោកនេះដោយពាក្យថាសុបិនវាសនាគឺជាការពិតមែន ។
ព្រះព្រហ្មលិខិតបានកម្រិតជីវិតរបស់យើងទាំងពីរ ឱ្យបានមកជួប ជាមួយនឹងបឹងសេ្នហាហើយ ដែលមនុស្សលោកទាំងឡាយមិនប៉ងប្រាថ្នា អ្វី ក្រៅពីសុំឱ្យមានសុភមង្គលនោះឡើយ តែ...ពាក្យទាំងនេះមិនបានមក នៅឋិតឋេរក្នុងដួងចិត្ដរបស់យើងឡើយ ព្រោះតែម្ចាស់បឹងគេមិនយោគ យល់ថាពេលវេលាពិតជាមិនអាចផ្លាស់ប្ដូរបានដាច់ខាត មានតែពាក្យថា មរណានេះហើយមកជំនួសនូវសេចក្ដីទុក្ខរាប់រយឆ្នាំមកនេះ ។