តាម៉ូតូឌុប

តាម៉ូតូឌុប


អឺកៗៗ....!! សម្លេងមាន់រងាវលាន់ឡើងនាវេលាជិតភ្លឺ ដាស់មនុស្សសត្វឱ្យភ្ញាក់ពីនិទ្រា។ សម្លេងអ៊ូអរភ្ញាក់ផ្អើលឈូឆររត់ដង្ហែគ្នាទៅមក នៅក្នុងភូមិ។ សម្លេងជជែកវែកញែកឆ្លើយឆ្លងគ្នាពីមាត់មួយទៅមាត់មួយ លាន់ទ្រហឹងអឺងអាប់មិនដាច់សូរ។ “ មានសាកសព ដេកស្លាប់នៅលើទួលជិតបឹងទទឹងថ្ងៃ! “