សុំទោស​ដែល​បងស្រលាញ់​អូន

សុំទោស​ដែល​បងស្រលាញ់​អូន


គេ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មើល​ថែ​នាង តាំង​ពី​តូច​រហូត​ដល់​ធំ។ ពេល​នាង​ខូច​ចិត្ត​រឿង​ស្នេហា​ គេ​ជា​ទី​ប្រឹក្សា។ គេ​ទុក​នាង​ជា​ក្មេង​ស្រី​ម្នាក់ ដែល​រឿង​ច្រើន ទន់​ខ្សោយ ត្រូវ​ការ​អ្នក​លួង​ ត្រូវ​ការ​អ្នក​ចាំ​យក​ចិត្ត​ទុក​ដាក់ ពិសេស​នាង​ជា​មនុស្ស​ស្រី​តែ​ម្នាក់​ដែល​គេ​សន្សំ​ចិត្ត​ស្រឡាញ់​យូរ​មក​ហើយ តែ​ចំពោះ​នាង​វិញ... គេ​គ្រាន់​តែ​ជា​បង​ប្រុស​ដ៏​ល្អ​ម្នាក់​ប៉ុណ្ណោះ។ ស្នេហា​នេះ​បើ​អាច​ទៅ​រួច​ប្រហែល​ជា​ល្អ តែ​បើ​មិន​អាច​ទៅ​រួច​ខាង​ប្រុស​បាន​ត្រឹម​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ។