សង្ឃ​ពិការ​ព្រះនេត្រ

សង្ឃ​ពិការ​ព្រះនេត្រ


ជាង​៧​ពាន់​ឆ្នាំ​មុន​ នៅ​លើ​ទឹកដី​ដានណូយូរ៉ា (Danno ura) តាម​បណ្ដោយ​នៃ​ទន្លេ​ស៊ី​មូណូសេគី (Shimonoseki) គឺ​ជា​ទី​សមរភូមិ​ស៊ី​សាច់​ហុត​ឈាម​រវាង​ក្រុម​ចម្បាំង​ហីកិ (Heike) ឬ​តៃរ៉ា (Taira) និង​ក្រុម​ចម្បាំង​ជីនជី (Genji) ឬ​មីណាម៉ូតុ (Minamotto)។ ក្រុម​ហីកិ​បាន​ស្លាប់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់ ទាំង​ស្ត្រី​និង​ក្មេងៗ​ ជាមួយ​នឹង​អធិរាជ​របស់​ពួកគេ​ដែល​សព្វ​ថ្ងៃ​ត្រូវ​គេ​ចង​ចាំ​ថា ​អាន់​ទូ​គុ តេ​ណូ (Antoku Tenno)។

ហើយ​នៅ​តាម​សមុទ្រ ឬ​ទន្លេ​ទាំង​នោះ​ត្រូវ​សណ្ឋិត​ដោយ​ព្រលឹង​ខ្មោច​ជា​ច្រើន។ នៅ​តាម​ម្ដុំ​នោះ​ សត្វ​ក្ដាម​ចម្លែក​ណាស់ គឺ​គ្រប់​សត្វ​ក្ដាម​ទាំងអស់​មាន​មុខ​មនុស្ស​នៅ​លើ​ស្នូក​របស់​វា​ ហើយ​គេ​និយាយ​ថា​វា​ជា​ព្រលឹង​ក្រុម​ចម្បាំង​ហី​កិ។ តែ​នៅ​មាន​រឿងរ៉ាវ​ចម្លែក​ៗ​ច្រើន​ទៀត​ដែល​ត្រូវ​គេ​ឃើញ និង​ឮ​សំឡេង​តាម​ម្ដុំ​មាត់​ទឹក​ទាំង​នោះ​។ រាល់​យប់​ងងឹត ព្រលឹង​រាប់ពាន់​នៅ​ជុំ​វិញ​ឆ្នេរ​ ឬ​អណ្ដែត​តាម​ទឹក​រលក​ ពន្លឺ​ចាំង​ត្រកាល។