ធនញ្ជ័យ
«ត្បិតខ្ញុំដេកទៅយល់សប្ដិទៀប ឯព្រឹកហាក់ដូចយល់សូង យល់សប្ដិឡើងបេះដូងបេះបានទាំងផ្លែ យល់សប្ដិឃើញខែ ខែនោះពេញបូណ៌មី!»។ នេះជាសម្ដីរបស់ម្ដាយធនញ្ជ័យ យកទៅប្រាប់ហោរ នៅពេលដែលធនញ្ជ័យចាប់បដិសន្ធិក្នុងផ្ទៃម្ដាយ។ ធនញ្ជ័យលុះអាយុ៧ឆ្នាំ ចាញ់បោកសេដ្ឋីរឿងអំបុក គេកើតចិត្តខឹងណាស់ សុំម្ដាយទៅនៅបម្រើផ្ទះសេដ្ឋី។ កុមារជ័យតែងតែផ្ចាញ់សេដ្ឋីមិនលុះពេលសោះ។ ដោយសារតែធនញ្ជ័យ មានប្រាជ្ញាវៀងវៃពេក សេដ្ឋីក៏ចូលគាត់ព្រះករុណា ថ្វាយជនញ្ជ័យដើម្បីបាននៅបម្រើទ្រង់។ ល្បិចល្បងរបស់ធនញ្ជ័យមានឥតចេះទាល់សោះ ក៏កើតមានជារឿងរ៉ាវហូរហែររៀងមក…