ធនញ្ជ័យ

ធនញ្ជ័យ


«ត្បិត​ខ្ញុំ​ដេក​ទៅ​យល់​សប្ដិ​ទៀប​ ឯ​ព្រឹក​ហាក់​ដូច​យល់​សូង យល់​សប្ដិ​ឡើង​បេះ​ដូង​បេះ​បាន​ទាំង​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ ខែ​នោះ​ពេញ​បូណ៌មី​!»។ នេះជាសម្ដីរបស់ម្ដាយធនញ្ជ័យ យកទៅប្រាប់ហោរ នៅពេលដែលធនញ្ជ័យចាប់បដិសន្ធិក្នុងផ្ទៃម្ដាយ។ ធនញ្ជ័យលុះអាយុ៧ឆ្នាំ ចាញ់បោកសេដ្ឋីរឿងអំបុក គេកើតចិត្តខឹងណាស់ សុំម្ដាយទៅនៅបម្រើផ្ទះសេដ្ឋី។ កុមារជ័យតែងតែផ្ចាញ់សេដ្ឋីមិនលុះពេលសោះ។ ដោយសារតែធនញ្ជ័យ មានប្រាជ្ញាវៀងវៃពេក សេដ្ឋីក៏ចូលគាត់ព្រះករុណា ថ្វាយជនញ្ជ័យដើម្បីបាននៅបម្រើទ្រង់។ ល្បិចល្បងរបស់ធនញ្ជ័យមានឥតចេះទាល់សោះ ក៏កើតមានជារឿងរ៉ាវហូរហែររៀងមក…