អធិរាជបេះដូង
កំលោះវិច្ឆិកាលង់ស្រលាញ់ក្មេងខិលជោគជតា តែជតាកូនលោកទូត បែរជាស្រលាញ់អ្នកកាសែតសង្ហា ខៀវ សូត្រា ជានិពន្ធនាយក The chatomok ទៅវិញ ទាំងដែលខ្លួនឯងមានគូដណ្ដឹងរួចទៅហើយ។ ការបង្ខំចិត្តពីឪពុកម្ដាយ បានធ្វើឱ្យជតាលួចគេចចេញពីមង្គលការ រត់មកធ្វើការឯងភ្នំពេញ ដោយមានវិច្ឆិកាជាអ្នកមើលថែ។ ជោគជតាបានចូលធ្វើការនៅ The chatomok តែអ្នកកំលោះមុខស្ងួតម្នាក់សូត្រា មិនបានចាប់អារម្មណ៍លើនាងតូចឡើយ។ មិត្តរួមការការងារម្នាក់ឈ្មោះដាណែន ដែលត្រូវជាអ្នកជួយបង្រៀនការងារដល់ជតា ក៏បាក់ចិត្តស្នេហ៍លើកំលោះសូត្រាដូចជតាដែរ។
ដោយសារព័ត៌មានរបស់ស្ថាប័នសូត្រា ចុះផ្សាយធ្វើឱ្យប៉ះពាលដល់ក្រុមហ៊ុន Red Index ជាហេតុធ្វើឱ្យប្រធានស្រីឈ្មោះដាមិកា កើតក្ដៅខឹងចង់ជួបមុខនិពន្ធនាយករូបនេះ។ ចាប់ពីពេលស្គាល់គ្នាជាមួយដាមិកា សូត្រាក៏ជាប់ចិត្តស្រលាញ់នាងដកខ្លួនមិនរួច ទោះបីមានរឿងរ៉ាវគ្រោះថ្នាក់ដល់ជីវិតយ៉ាងណាក៏ដោយ។ ភាពរញ៉េរញ៉ៃផ្ទៃក្នុង Red Index បានទាយសូត្រាឱ្យធ្លាក់កាន់តែជ្រៅទៅៗក្នុងជម្លោះដណ្ដើមតំណែងគ្នារវាងបងប្អូនដាមិកា។
មាឌីដែលជាអតីតគូដណ្ដឹងរបស់ជតា បានមកជិតនឹងស្និទ្ធស្នាលជាមួយដាណែនដោយចៃដន្យ ពីរនាក់គេក៏ប្រែពីមិត្តយល់ចិត្តទៅជាសង្សារយល់ចិត្តគ្នាមួយដ៏គួរឱ្យច្រណែន។ ឯចំណែកជោគជតា ពេលដឹងថាស្នេហាលួចលាក់លើបុរសសូត្រា មិនអាចទៅរួច ក៏លង់ស្នេហ៍នឹងវិច្ឆិកាវិញ ព្រោះនាយតែងតែជួយនាងគ្រប់យ៉ាង រាល់ពេលនាងជួបទុក្ខ។ កំលោះមុខមិនសូវញញឹមសូត្រា បានជួបស្នេហាស្ម័គ្រស្មោះនឹងដាមិកា ដែលបាក់ស្លាប់ពីកាចសាហាវមកជាសុភាពនារីដ៏គួរឱ្យស្រលាញ់។