ធ្វើប្រពន្ធបងទេមីង?
រាជជាកូនថៅកែចម្ការធុរេននៅខេត្តកំពត បានលង់ស្រលាញ់ស្រីអ្នកមេម៉ាយនៅទឹកដីអាមេរិក បើទោះជាដឹងថា នាងមានប្រវត្តិស្នេហាជាមួយមនុស្សប្រុសច្រើននាក់មកហើយ តែនៅតែស្រលាញ់ នៅតែតាមញ៉ែនាង លួងលោមគ្រប់វិធីទាំងអស់។ តួស្រីដែលមានវ័យច្រើនជាងអ្នកកំលោះនេះ ដឹងខ្លួនច្បាស់ណាស់ថាមិនសក្ដិសមនឹងគ្នា ហើយក៏មិនដែលឆ្លើយព្រមទទួលយកស្នេហាខុសរបៀបរបស់នាយម្នាក់នេះឡើយ។
បន្ទាប់ពីបែកគ្នាមួយរយៈ ដោយសារខាងប្រុសត្រូវត្រលប់មកស្រុកខ្មែរវិញ ទើបខាងស្រីដឹងខ្លួនថា បានបាក់ចិត្តស្រលាញ់ក្មេងខិលម្នាក់នោះ ប៉ុន្តែនាងខំបំភ្លេច និងដើរលេងធ្វើខ្លួនឯងឱ្យសប្បាយៗ ដើម្បីកុំឱ្យនឹកដល់គេ។
យប់មួយនៅក្នុងក្លឹប ស្រាប់តែនួននាងបានប្រទះភ្នែកឃើញកំលោះរាជនៅទីនោះ ក្នុងចិត្តរំភើបត្រេកអរណាស់ តែក៏ស្រពោនទៅវិញព្រោះមិនដឹងថាស្នេហាខុសវ័យនេះអាចបន្តទៅមុខបានទេ។