សាកសពឆ្កែ
រ៉ាវីនិងមិត្តភ័ក្ដិរបស់នាង៤នាក់ទៀត បាននាំគ្នាទៅលេងផ្ទះលំហែកាយរបស់ប៉ាម៉ាក់នាងនៅចង្កេះភ្នំ ក្នុងខេត្តប៉ៃលិន។ នៅយប់នោះ មិត្តរបស់នាងព្រោះតែចង់ថតវីដេអូស្ដែងៗយកទៅប្រកួត ពួកគេបានរៀបចំឈុតឆាក បន្លាចរ៉ាវី។ ពួកគេបានចាប់យកឆ្កែរបស់នាងទៅលាក់ទុក ហើយយកឆ្កែតុក្កតាស្រោចល័ក្ខក្រហមមកបណ្ដែតលើអាងទឹក និង បន្លំខ្លួនជាអ្នកពិឃាដទៀតផង។
ទម្រាំដឹងការពិតថានោះជារឿងលេងសើច រ៉ាវីភ័យស្ទើរស្លាប់។ អ្វីដែលហួសពីការគិតរបស់នាងទៀតនោះគឺ សំឡេងសើច និងសំឡេងឆ្កែព្រុសដែលមិត្តភ័ក្ដិនាងចាក់ បានឮទៅដល់បុរសដែលមានបញ្ហាផ្លូវចិត្តម្នាក់។
នៅសុខៗមិត្តភ័ក្ដិរបស់នាងពីរនាក់បាត់ខ្លួន ហើយឆ្កែសំណព្វរបស់នាងក៏បាត់ខ្លួនដែរ ដែលការពិតនៅពីក្រោយរឿងនេះ គឺជាអ្វីមួយដែលគួរឱ្យខ្លាច។