I BELIEVE IN MIRACLE
“It feels like nobody ever know me until you know me, if feel……” អូយយយយយ! អ្នកណាតេមករំខាន អត់ដឹងគេដេកគេពួនអីទេនៀក! អា៎! Alarm clock តើ ច្រឡំជេរ hahaha!!! ម៉ោង៤………….. ម៉េចក៏ម៉ោងរោទ៍ ភ្ញាក់អីព្រលឹមម៉េស តាមទម្លាប់ខ្ញុំភ្ញាក់ម៉ោង៧អីហ៎ អូ! ឡេឡឺមែន តាមពិតម៉ោង៤ល្ងាចសោះ រាល់ថ្ងៃខ្ញុំត្រូវទៅរៀនអង់គ្លេសនៅម៉ោង៥ល្ងាច ចឹងរាល់ពេលខ្ញុំចង់ដេកថ្ងៃ ខ្ញុំត្រូវតែដាក់ Alarm clock ព្រោះខ្លាចទៅរៀនខក។
សួស្ដី ខ្ញុំឈ្មោះវីរីតាជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ខ្ញុំមិនមែនជាមនុស្សស្រីស្អាតលេចធ្លោអីទេ តែជាមនុស្សគួរឲ្យស្រលាញ់ និយាយចំចរិត Cute ម៉ង hahaha សុំអួតខ្លួនឯងបន្តិចហើយណា ។ រវល់តែអួតខ្លួនឯងនឹងហើយ ភ្លេចគិតថាជិតដល់ម៉ោងទៅរៀនហើយ ខ្ញុំចាប់ផ្ដើមរៀបចំខ្លួន ហើយក៏ជិះម៉ូតូ សំណព្វទៅសាលា។ ដោយសារតែខ្ញុំខំប្រញាប់ប្រញាល់ ខ្ញុំមិនបានទៅខកទេ ថែមទាំងមកដល់មុនម៉ោងប៉ុន្មាននាទីទៀត។ ហេតុតែមុនម៉ោង ជណ្ដើរយន្តទំនេរ ខ្ញុំសម្រេចចិត្តជិះជណ្ដើរយន្ត ខ្ជិលឡើងជណ្ដើរជើង ព្រោះថ្នាក់ខ្ញុំនៅជាន់ទី៦ បើដើរឡើងហត់គួរសមដែរ។ ទ្វារជណ្ដើរយន្តបើកនៅជាន់ទី១ ពិតជាទូលាយមែន ក្នុង ជណ្ដើរមានតែបុរសម្នាក់ ពាក់អាវយឺតពណ៌ខៀវ ឈរពិតនឹងជណ្ដើរយន្ត កំពុងឱនចុចទូរស័ព្ទ គេមិនបាន ងើបមុខមកមើល ការដើរចូលរបស់ខ្ញុំទេ ខ្ញុំក៏ចូលទៅឈរពីមុខគេ តែអារម្មណ៍ខ្ញុំហាក់ដូចជាចម្លែក ញាប់ញ័រ ហាក់ដូចជាធ្លាប់ស្គាល់បុរសម្នាក់ ដែលនៅពីក្រោយនេះ តែខ្ញុំមិនអាចងាកក្រោយមើលមុខគេ ខ្លាចគេថាខ្ញុំចង់មើលមុខកូនប្រុសគេពេក ខ្លាចគេថារោគចិត្តទៀត មិញក៏មើលមុខមិនច្បាស់ទៀត នេះខ្ញុំចេះតែគិតផ្ដេសផ្ដាសទេដឹង។