ថ្នាក់​ទី ១០B

ថ្នាក់​ទី ១០B


​​ពេល​ព្រឹក​ដ៏​ស្រស់ស្រាយ​កែវ រស្មី​ដា​លី​ស​ជា​សិស្ស​ឆ្នាំ​ថ្មី​នៃ​ថ្នាក់​វិទ្យាល័យ នាង​ធ្វើ​ដំណើរ​ទៅ​សាលា​ទាំង​ព្រឹក​ព្រលឹម​ព្រោះ​តែ​ជា​ថ្ងៃ​ចូលរៀន​ដំបូង​។ ថ្ងៃ​នេះ​ដា​លី​ស​រី​ក​រាយ​ណាស់ ​ព្រោះ​នាង​បាន​រៀន​ថ្នាក់​ជាមួយ​មិត្ត​ទាំង​ពីរ​នាក់​របស់​នាង​គឺ រតនា និង​ណា​វីន​នៅ​ថ្នាក់​ទី10។ ក្នុង​ពិធី​បើក​វិស្សមកាល​ដែល​មាន​លោក​នាយក​ឡើង​ថ្លែង​សុន្ទរកថា និង​មាន​សិស្ស​ច្បង​ប៉ុន្មាន​នាក់​បញ្ចេញមតិ និង​ធ្វើ​សេចក្ដី​ថ្លែង​អំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​។ ​ក្រោយ​ពេល​បិទ​កម្មវិធី​សិស្ស​ទាំងអស់​ក៏​ទៅ​ថ្នាក់​រៀងៗ​ខ្លួន ចំណែក​ឯ​ដា​លី​ស​វិញ​ក៏​ដើរ​ទៅ​ជាមួយ​មិត្ត​សំណព្វ​របស់​នាង​។ ពេល​ចូល​ដល់​ថ្នាក់​៖ ​​ដា​លី​ស​៖ “យើង​អង្គុយ​ជិត​គ្នា រតនា ណា​វីន​​​”​ ​ ​ ​ ​ រតនា​និង​​ណា​វីន ​“ok ok” ​ដា​លី​ស​ក៏​ដើរ​សំដៅ​ទៅ​តុ​ទំនេរ​បី​បួន​ជាប់​គ្នា ជាមួយ​មិត្ត​ភក្ដិ​នាង។ ​ពេល​ចូល​រៀន​លោក​គ្រូ សុខ សម្បត្តិ ដែល​ជា​គ្រូ​បន្ទុក​ថ្នាក់​ចូល​មក​បង្រៀន។ ​​លោកគ្រូ​៖​”សួស្ដី​ប្អូន​ៗ​ទាំង​អស់​គ្នា​!” ​ ​ ​ ​ ​ ​ ​ ​សិស្ស​ទាំងអស់​ក្រោក​ឈរ​គោរព​លោកគ្រូ​ដោយ​ភាព​ស្ងៀមស្ងាត់​។​ ​ ​ ​ ​ ​លោកគ្រូ​៖ ថ្ងៃនេះ​មុន​ចូលរៀន​យើង​គួរតែ​ស្គាល់​គ្នា​ជា​មុន​សិន​លោកគ្រូ​ឈ្មោះ សុខ សម្បត្តិ​ជា​គ្រូ​មុខ​វិជ្ជា​ភូមិ​ហើយក៏​ជា​គ្រូ​បន្ទុក​ថ្នាក់​របស់​ប្អូន​ៗ​ដែរ​ដូច្នេះ​ខ្ញុំ​ចង់​ឱ្យ​ប្អូន​ៗ​​ទាំងអស់​គ្នា​ណែនាំ​ខ្លួន​ម្នាក់​ម្ដងៗ ចាប់ផ្ដើម​ពី​ប្អូនស្រី​តុ​មុខ​មុនគេ​​។​ ​ ​ ​ ​ ​ ​ ​ ​​ ដាលីស​ក៏​ងើប​ឈរ​ទាំង​ភ្ញាក់ផ្អើល​៖ ​អឺ​…! ខ្ញុំ​ឈ្មោះ កែវ រស្មី​ដា​លី​ស​រីករាយ​ណាស់​ដែល​​បាន​ជួប​អ្នក​ទាំង​អស់​គ្នា។ ​ចប់​នាង​ក៏​អង្គុយ​ចុះ ហើយ​ប្រុស​ម្នាក់​ដែល​អង្គុយ​ពី​ក្រោយ​នាង​ក៏​ក្រោក​ឈរ​ហើយ​និយាយ។ ​មករា៖ សួស្ដី! ខ្ញុំបាទ​ឈ្មោះ លីម មករា ខ្ញុំ​រីករាយ​និង​អរគុណ​ចំពោះ​ការ​ស្វាគមន៍​របស់​អ្នក​ទាំង​អស់​គ្នា។