Am I in Love? (សំឡេង)

Am I in Love? (សំឡេង)


មិនា​ជា​នារី​ម្នាក់​ដែល​មិត្តភ័ក្ដិ​គ្រប់​គ្នា​សុទ្ធ​តែ​សរសើរ​ថា​ស្អាត និង​រួសរាយ​គួរ​ឱ្យ​ស្រលាញ់​។ នាង​បាន​ស្គាល់​បុរស​ខ្មែរ​ម្នាក់​ដែល​ទៅ​រៀន​បន្ត​នៅ​ទីក្រុង​បាងកក ស្រប​ពេល​ដែល​នាង​ចុះ​កម្មវិធី​សិក្សា​នៅ​ទី​នោះ។

ស្រេង​ជា​មិត្ត​ជិតស្និទ្ធ​របស់​នាង ទោះ​បី​គេ​ជា​ប្រុស ឯ​នាង​ជា​ស្រី តែ​រាល់​ពេល​មាន​បញ្ហា​ មិន​ថា​រឿង​សប្បាយ​ រឿង​កើត​ទុក្ខ មិនា​តែង​ទុក​ស្រេង​ជា​អ្នក​ប្រឹក្សា​ដ៏​ខាន​មិន​បាន​។ មិនា​បាន​តំណាល​ពី​ទំនាក់​ទំនង​របស់​នាង​ និង​បង​ធា​ដែល​នាង​ស្គាល់​នៅ​ស្រុក​ថៃ​​ និង​អួត​ពី​ចំណុច​ល្អ​របស់​គេ​​​ប្រាប់​ស្រេង។

ពី​សម្បក​ក្រៅ​ បង​ធា​គឺ​ជា​សុភាព​បុរស​ដែល​គេ​ឯង​យល់​ថា​ល្អ​ និង​សរសើរ​វាសនា​មិនា​ដែល​បាន​គេ​នោះ​ជា​សង្សារ​។ សេព​គប់​គ្នា​ពី​មួយ​ថ្ងៃ មួយ​ខែ​ ដល់​យូរ​ទៅ ពួក​គេ​ក៏​បាន​រួមរស់​​ជាមួយ​គ្នា​ក្នុង​នាម​ឥត​ខាន់​ស្លា​ រហូត​ដល់​ចុង​ក្រោយ​ទើប​ដឹង​ថា នាង​គឺ​ត្រឹម​ជា​ស្រី​កំដរ​លួចលាក់​ប៉ុណ្ណោះ។ មិនា​បាន​ត្រូវ​បាន​បុរស​ជា​ទីប្រឹក្សា​ជួយ​លើក​ទឹក​ចិត្ត និង​ជួយ​ជ្រោមជ្រែង​ពេល​នាង​ខូច​ចិត្ត រហូត​បាន​ក្លាយ​ជា​គូ​ជីវិត​ជាមួយ​គ្នា។