ព្រៃភ្នំភ្ជាប់បេះដូង
ដោយសារតែខូចចិត្តរឿងស្នេហា ខេមាបានលាឈប់ការងារនៅភ្នំពេញ ហើយទៅធ្វើជាអ្នកស្ម័គ្រចិត្តនៅតំបន់ដាច់ស្រយាលមួយ។
នាងធ្វើជាគ្រូបង្រៀនមនុស្សចាស់នៅក្នុងភូមិមួយនោះ ក៏បានជួបនឹងគ្រូពេទ្យស្ម័គ្រចិត្តរូបសង្ហាម្នាក់ឈ្មោះសិទ្ធិ។ អ្នកនៅក្នុងភូមិស្រឡាញ់គ្រូពេទ្យសិទ្ធិខ្លាំងណាស់ តែចំពោះអ្នកគ្រូស្រស់ស្អាតរបស់យើងវិញបែរជាស្អប់គេដល់ឆ្អឹងទៅវិញ។ ហេតុអ្វី?
ការពិតទៅខេមាធ្លាប់ជួបពេទ្យសិទ្ធិម្ដងហើយនៅភ្នំពេញ គឺនៅថ្ងៃដែលនាងកំពុងតែខូចចិត្ត ហើយគេនោះបានដើរមកបុកនាង។ គេមិននាងសុំទោស មិនខ្វល់ពីនាង ហើយចោទនាងថាចាប់អារម្មណ៍ខ្លួនឯង ប្រើល្បិចទាក់ទាញមនុស្សប្រុសទៀតផង។ តែអ្នកណាទៅដឹងថាផែនដីតូចយ៉ាងនេះ? តូចដល់ថ្នាក់ខេមាគេចខ្លួនពីភាពឈឺចាប់ បែរជាទៅជួបនឹងភាពគួរឱ្យស្អប់ទៅវិញ។