ផ្ទះគ្រូទាយ
តាអិត គ្រូទាយល្បីឈ្មោះមិនត្រឹមតែក្នុងភូមិស្រុកប៉ុណ្ណោះទេ គឺល្បីដល់ខេត្តក្រុងឯណាៗទៀតនោះ ព្រោះគាត់ចេះអាគមអស្ចារ្យអាចព្យាបាលរោគាបានគ្រប់មុខ។ អ្នកជំងឺមួយនោះជាប្អូនលោកឧកញ៉ា មានដំបៅរលួយស្អុយមួយចំហៀងមុខទៅហើយ ក៏អាចជាស្អាតបានដែរ។ មិនតែប៉ុណ្ណោះ គាត់អាចដាក់អាគមឱ្យអ្នកណាម្នាក់យ៉ាងម៉េចៗក៏បានទៀត។ ប៉ុន្តែរឿងអាថ៌កំបាំងមួយនៅពីក្រោយផ្ទះគាត់ គឺកូនផ្ទះក្នុងព្រៃ មានរូបមនុស្សធ្វើពីដីនៅទីនោះ ត្រូវបានអ្នកបម្រើក្នុងផ្ទះគាត់លបតាមដឹង។