ផ្ទះ​គ្រូ​ទាយ

ផ្ទះ​គ្រូ​ទាយ


តា​អិត គ្រូទាយ​ល្បី​ឈ្មោះ​មិន​ត្រឹម​តែ​ក្នុង​ភូមិ​ស្រុក​ប៉ុណ្ណោះ​ទេ គឺ​ល្បី​ដល់​ខេត្ត​ក្រុង​ឯ​ណាៗ​ទៀត​នោះ ព្រោះ​គាត់​ចេះ​អាគម​អស្ចារ្យ​អាច​ព្យាបាល​រោគា​បាន​គ្រប់​មុខ។ អ្នក​ជំងឺ​មួយ​នោះ​ជា​ប្អូន​លោក​ឧកញ៉ា​ មាន​ដំបៅ​រលួយ​ស្អុយ​មួយ​ចំហៀង​មុខ​ទៅ​ហើយ ក៏​អាច​ជា​ស្អាត​បាន​ដែរ។ មិន​តែ​ប៉ុណ្ណោះ​ គាត់​អាច​ដាក់​អាគម​ឱ្យ​អ្នក​ណា​ម្នាក់​យ៉ាង​ម៉េចៗ​ក៏​បាន​ទៀត។ ប៉ុន្តែ​រឿង​អាថ៌កំបាំង​មួយ​នៅ​ពី​ក្រោយ​ផ្ទះ​គាត់​ គឺ​កូន​ផ្ទះ​ក្នុង​ព្រៃ មាន​រូប​មនុស្ស​ធ្វើ​ពី​ដី​នៅ​ទីនោះ ត្រូវ​បាន​អ្នក​បម្រើ​ក្នុង​ផ្ទះ​គាត់​លប​តាម​ដឹង។