ស្រី​ស្អាត​មក​ពី​ទី​​ឆ្ងាយ​

ស្រី​ស្អាត​មក​ពី​ទី​​ឆ្ងាយ​


ប៊ុនធឿន​ជា​កូន​សេដ្ឋី​រស់នៅ​ខេត្ត​បាត់ដំបង។ អ្នក​កំលោះ​រូប​នេះ​បាន​លង់​ចិត្ត​ស្រលាញ់​នារី​រូប​ល្អ​ម្នាក់​ឈ្មោះ​តរុណី។ ដោយសារ​ក្ដី​ស្រលាញ់​ខ្លាំង​ពេក ប៊ុនធឿន​ថ្លើម​ធំ​ហ៊ាន​នាំ​ស្រី​មក​រស់នៅ​លើ​ផ្ទះ​ដោយ​ចិត្ត​ឯង​ ហើយ​បដិសេធ​មិន​ព្រម​រៀបការ​ជាមួយ​ស្រី​ណា​ផ្សេង​ធ្វើ​ជា​​ប្រពន្ធ​ឡើយ។ ឪពុក​ម្ដាយ​ប៊ុនធៀន​ខឹង​កូន​ប្រុស​ខ្លាំង​ណាស់ ព្រោះ​ប្រឆាំង​នឹង​បំណង​របស់​ពួក​គាត់​ដែល​បាន​ផ្សំ​ផ្គុំ​ឲ្យ​នាយ​រៀបការ​នឹង​ក្មួយ​ស្រី​ផល្លិកា។

មនុស្ស​ទាំង​អស់​ក្នុង​ផ្ទះ​សុទ្ធតែ​មិន​ពេញ​ចិត្ត​តរុណី ព្រោះ​នាង​ជា​ស្រី​មក​ពី​ឆ្ងាយ​មិន​ដែល​ស្គាល់​ប្រវត្តិ​ច្បាស់​ ខ្លាច​វត្តមាន​នាង​ធ្វើ​ឲ្យ​គ្រួសារ​មាន​គ្រោះ​អាក្រក់​កើត​ឡើង។ ប្រពន្ធ​ប៊ុនធឿន​រស់នៅ​មិន​បាន​ប៉ុន្មាន​ផង​ក៏​កើត​មាន​ទាំង​រឿង​ល្អ ទាំង​រឿង​អាក្រក់។ រឿង​ល្អ​គឺ​នាង​ជួយ​ឪពុក ​និង​ប្អូន​ប្រុស​ប៊ុនធឿន​រួច​ពី​អំពើ​ខ្មោច​ព្រាយ ឯ​រឿង​អាក្រក់​គឺ​នាង​ចោទ​ផល្លិកា​ថា​ជា​មេមត់​ដែល​បាន​ដាក់​អំពើ​ព្យាបាទ​លើ​ប្អូន​ប្រុស​ប៊ុនថន។