សំណុំ​ឯកសារ​ Z22

សំណុំ​ឯកសារ​ Z22


ឯកសារ​ដ៏​សម្ងាត់​មួយ ​បាន​ការពារ​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​ក្រោយ​មក​ក៏​ត្រូវ​បែក​ធ្លាយ។ ដោយសារ​ឯកសារ​នេះ មនុស្ស​ស្លាប់​ពី​ម្នាក់​ទៅ​ម្នាក់ ការ​សង្ស័យ​បាន​ធ្លាក់​ពី​មនុស្ស​មួយ​ទៅ​មួយ​ទៀត បន្ត​បន្ទាប់​គ្នា ​ក្រុម​ប៉ូលិស​វិល​មុខ​គិត​លែង​យល់ ព្រោះ​មិន​អាច​រក​ឃើញ​ឃាតករ​ពិត ដែល​លាក់​មុខ​បាន​យ៉ាង​ស្ងាត់​កំបាំង និង​ដឹង​គ្រប់​សកម្មភាព​នានា​របស់​ប៉ូលិស​អស់​គ្មាន​សល់។ ​លោក​ប៉ូលិស​វិទូ​ល្បី​ល្បាញ​មាន​កេរ្តិ៍​ឈ្មោះ​ ខាង​បំបែក​រឿង​ពិបាកៗ​បាន​ជា​ច្រើន​មក​ហើយ ត្រូវ​បាន​ចាត់​ខ្លួន​ឱ្យ​ចូល​បក​បំបែក​សំណុំ​រឿង​ដ៏​ឈឺ​ក្បាល​មួយ​នេះ ដែល​ជា​សំណុំ​រឿង​ជាប់​ពាក់ព័ន្ធ​ ទៅ​នឹង​គ្រួសារ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន។ តើ​លោក​ប៉ូលិស​ដៃ​ឯក​វិទូ និង​ដោះស្រាយ​បាន​ដោយ​វិធី​ណា?