សំណុំឯកសារ Z22
ឯកសារដ៏សម្ងាត់មួយ បានការពារជាយូរឆ្នាំមកហើយ តែក្រោយមកក៏ត្រូវបែកធ្លាយ។ ដោយសារឯកសារនេះ មនុស្សស្លាប់ពីម្នាក់ទៅម្នាក់ ការសង្ស័យបានធ្លាក់ពីមនុស្សមួយទៅមួយទៀត បន្តបន្ទាប់គ្នា ក្រុមប៉ូលិសវិលមុខគិតលែងយល់ ព្រោះមិនអាចរកឃើញឃាតករពិត ដែលលាក់មុខបានយ៉ាងស្ងាត់កំបាំង និងដឹងគ្រប់សកម្មភាពនានារបស់ប៉ូលិសអស់គ្មានសល់។ លោកប៉ូលិសវិទូល្បីល្បាញមានកេរ្តិ៍ឈ្មោះ ខាងបំបែករឿងពិបាកៗបានជាច្រើនមកហើយ ត្រូវបានចាត់ខ្លួនឱ្យចូលបកបំបែកសំណុំរឿងដ៏ឈឺក្បាលមួយនេះ ដែលជាសំណុំរឿងជាប់ពាក់ព័ន្ធ ទៅនឹងគ្រួសារមនុស្សជាទីស្រលាញ់របស់ខ្លួន។ តើលោកប៉ូលិសដៃឯកវិទូ និងដោះស្រាយបានដោយវិធីណា?