ម្ដាយចុងខ្ញុំ
ពាក្យថាម្ដាយចុងអ្នកណាឮហើយក៏គិតថាម្ដាយចុងគេមិនមែនជាមនុស្សល្អនោះទេ គេជាមនុស្សគួរឱ្យស្អប់ និងគួរឱ្យខ្លាចបំផុត។ មែនហើយពាក្យថាម្ដាយចុងសូម្បីតែខ្ញុំក៏គិតថាគាត់ជាមនុស្សគួរឱ្យស្អប់គួរឱ្យខ្លាចនិងមិនមែនជាមនុស្សល្អឡើយ។ តែការពិតម្ដាយចុងខ្ញុំមិនអាក្រក់ដូចជាខ្ញុំគិតនោះទេ ម្ដាយចុងរបស់ខ្ញុំគាត់តែងបារម្ភនិងគិតដល់អនាគតខ្ញុំណាស់ គាត់ស្រឡាញ់ខ្ញុំនិងប្អូនស្រីខ្ញុំដែលជាកូនបង្កើតរបស់គាត់ត្រូវជាប្អូនឪពុកតែមួយជាមួយនឹងខ្ញុំស្មើៗគ្នា ប៉ុន្តែខ្ញុំវិញស្អប់ម្ដាយចុងរបស់ខ្ញុំណាស់។