ម្ដាយចុង​ខ្ញុំ

ម្ដាយចុង​ខ្ញុំ


ពាក្យ​ថា​ម្ដាយចុង​អ្នកណា​ឮ​ហើយក៏​គិត​ថា​ម្ដាយចុង​គេ​មិនមែន​ជា​មនុស្ស​ល្អ​នោះ​ទេ គេ​ជា​មនុស្ស​គួរ​ឱ្យ​ស្អប់ និង​គួរ​ឱ្យ​ខ្លាច​បំផុត។ មែន​ហើយ​ពាក្យ​ថា​ម្ដាយចុង​សូម្បីតែ​ខ្ញុំ​ក៏​គិត​ថា​គាត់​ជា​មនុស្ស​គួរ​ឱ្យ​ស្អប់​គួរ​ឱ្យ​ខ្លាច​និង​មិនមែន​ជា​មនុស្ស​ល្អ​ឡើយ។ តែ​ការពិត​ម្ដាយចុង​ខ្ញុំ​មិន​អាក្រក់​ដូចជា​ខ្ញុំ​គិត​នោះ​ទេ ម្ដាយចុង​របស់​ខ្ញុំ​គាត់​តែង​បារម្ភ​និង​គិតដល់​អនាគត​ខ្ញុំ​ណាស់ គាត់​ស្រឡាញ់​​ខ្ញុំ​និង​ប្អូនស្រី​ខ្ញុំ​ដែល​ជា​កូនបង្កើត​របស់​គាត់​ត្រូវ​ជា​ប្អូន​ឪពុក​តែមួយ​ជា​មួយ​នឹង​ខ្ញុំ​ស្មើ​ៗ​គ្នា ប៉ុន្តែ​ខ្ញុំ​វិញ​ស្អប់​ម្ដាយចុង​របស់​ខ្ញុំ​ណាស់។