បំបែកអាថ៌កំបាំងបិសាច
បាតុភូតទេពច្យុតិធ្លាក់ត្រូវបានអ្នកស្រុកយល់ថា ជាអព្ភូតហេតុមិនល្អសម្រាប់ស្រុកទេស ដោយសារតែទេព្ដាចាញ់សិល្ប៍បិសាច ដែលនឹងធ្វើឱ្យប្រទេសជាតិមានភាពវឹកវរ។ ដើម្បីដោះស្រាយបញ្ហានេះ គឺមានតែបញ្ជូនស្ត្រីក្រមុំព្រហ្មចារីទៅបូជាដល់បិសាច ដែលជាហេតុធ្វើឱ្យគ្រួសារដែលមានកូនស្រី ជួបរឿងភ័យព្រួយ។ ឪពុកម្ដាយប៊ែលលីនក៏មិនខុសពីគ្រួសារដទៃដែរ។ ដូច្នេះហើយ ប៊ែលលីនមានតែបង្ខំចិត្តតែងខ្លួនជាមនុស្សប្រុស ហើយធ្វើដំណើរចាកចេញពីផ្ទះតែឯង ដើម្បីគេចពីការចាប់ខ្លួន។ នៅក្នុងដំណើរផ្សងព្រេងនោះ នាងបានជួបនឹងបុរសម្នាក់។ ស្នេហាក៏កើតមាន ខណៈអ្នកទាំងពីរបំពេញបេសកកម្ម ស្វែងរកអាថ៌កំបាំងបិសាច។