អាយ៉ងកំពូលយុទ្ធ​សិល្ប៍

អាយ៉ងកំពូលយុទ្ធ​សិល្ប៍


អាយ៉ង​កំពូល​យុទ្ធ​សិល្ប៍​គឺ​ជា​រឿង​ភាគ​បែប​បុរាណ​ចិន​ដ៏​ល្បីល្បាញ​មួយ​ដែល​រៀប​រាប់​អំពី​បុរស​​អាវ​ខ្មៅ​ម្នាក់​ឈ្មោះ​ទីថឹង​។ ទីថឹង​បាន​​ចាញ់​ឧបាយកល​ដោយ​ប្រយុទ្ធ​ចាញ់​បុរស​លាក់​មុខ​ម្នាក់​ ហើយ​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​អាយ៉ង​របស់​ជន​នោះ​​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​តាម​សន្យា។ ជន​លាក់​មុខ​នោះ​បាន​សន្យា​នឹង​ទីថឹង​ថា​គេ​នឹង​បង្ហាត់​ទីថឹង​​ឲ្យ​ក្លាយ​ខ្លួន​ជា​កំពូល​បុរស​ទី​៣​ក្នុង​ពិភព​គុណ ​ពោល​គឺ​ក្លាយ​ជា​អាយ៉ង​កំពូល​យុទ្ធ​សិល្ប៍ ប៉ុន្តែ​ទីថឹង​ដាច់​ខាត​ត្រូវ​តែ​ធ្វើ​រឿង​៣​តាម​ការ​បញ្ជា​របស់​គេ​​​ដាច់​ខាត​ ដោយ​ក្នុង​នោះ​​ក៏​មាន​ការ​ទៅ​រៀបការ​ជាមួយ​ក្រមុំ​រូប​ស្រស់​​ វ័យលានអេង​ ដែល​ជា​បុត្រី​តែ​មួយ​របស់​ ដាវ​ឆ្អឹង​នាគ​វ័យជឺថាវ ម្នាស់​វិមាន​ដាវ​រយ​ផង​ដែរ។