ព្រួញ​​​បិសាច​​​ចត្រង្គ​​​ទិព្វ

ព្រួញ​​​បិសាច​​​ចត្រង្គ​​​ទិព្វ


ក្បួន​យុទ្ធ​សិល្ប៍​​ដ៏​វិសេស​វិសាល​ក្រៃលែង​ដែល​មាន​ឆ្លាក់​នៅ​លើ​បន្ទះ​ថ្ម​កែវ​ចំនួន​២១​បន្ទះ​ដាក់​ក្នុង​ប្រអប់​អាថ៌កំបាំង​មួយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​អ្នក​ក្លាហាន​ជា​ច្រើន​ក្រុម។ ដើម្បី​ជៀសវាង​ឈាម​ហូរ​លិច​ចុង​ស្មៅ ពួក​គេ​ក៏​ស្រុះស្រួល​មូល​មតិ​គ្នា​ធ្វើ​ការ​ប្រកួត​។ អ្នក​ឈ្នះ​ត្រូវ​បាន​ហួងហែង​បន្ទះ​ថ្ម​កែវ​ទាំង​នេះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ ដល់​ឆ្នាំ​ទី​ពីរ​ត្រូវ​ប្រកួត​ជា​ថ្មី​ឡើង​វិញ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​នៅ​តែ​គ្មាន​នរណា​អាច​យល់​ពី​អាថ៌កំបាំង​របស់​វា​បាន​រហូត​ដល់​ពេល​មួយ​ដែល​កំលោះ​មុខ​​​​ស្រស់​​​​ប៉​ប្រៃ​​​ ឫក​ពារ​​​​​សង្ហា​ ​​​​អ៊ី​​​ស៊ីវ លេច​មុខ​ជាមួយ​ព្រួញ​​​​តូច​​​ឬ​ទ្ធី​​​​ខ្លាំង​មួយ។