ព្រួញបិសាចចត្រង្គទិព្វ
ក្បួនយុទ្ធសិល្ប៍ដ៏វិសេសវិសាលក្រៃលែងដែលមានឆ្លាក់នៅលើបន្ទះថ្មកែវចំនួន២១បន្ទះដាក់ក្នុងប្រអប់អាថ៌កំបាំងមួយបានធ្វើឲ្យមានការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងអ្នកក្លាហានជាច្រើនក្រុម។ ដើម្បីជៀសវាងឈាមហូរលិចចុងស្មៅ ពួកគេក៏ស្រុះស្រួលមូលមតិគ្នាធ្វើការប្រកួត។ អ្នកឈ្នះត្រូវបានហួងហែងបន្ទះថ្មកែវទាំងនេះអស់រយៈពេលមួយឆ្នាំ ដល់ឆ្នាំទីពីរត្រូវប្រកួតជាថ្មីឡើងវិញ។ ទោះយ៉ាងណាក៏ដោយ ជាច្រើនឆ្នាំក្រោយមកនៅតែគ្មាននរណាអាចយល់ពីអាថ៌កំបាំងរបស់វាបានរហូតដល់ពេលមួយដែលកំលោះមុខស្រស់ប៉ប្រៃ ឫកពារសង្ហា អ៊ីស៊ីវ លេចមុខជាមួយព្រួញតូចឬទ្ធីខ្លាំងមួយ។