អនន្តស្នេហ៍

អនន្តស្នេហ៍


ពន្លឺ​ព្រះ​ទិនករ​បាន​បាច​សាច​ រស្មី​ល្ហឹម​ៗ តាម​ចន្លោះ​ស្លឹក​ឈើ​ ដែល​លាស់​ចេញ​ពី​ដើម​ខ្ពស់​ៗ ដុះ​នៅ​អម​ជុំវិញ​សួន​ស្មៅ​ នៅ​ពី​ចំហៀង​ភូមិគ្រឹះ​ដ៏​ស្រស់​ប្រិមប្រិយ។ បើ​ចូល​ក្នុង​ភូមិគ្រឹះ​នេះ​វិញ​ គេ​ឃើញ​មាន​ការ​រៀប​ចំ​តុប​តែង​យ៉ាង​មាន​របៀប​បង្ហាញ​ពី​សេចក្ដី​ថ្លៃថ្នូរ​ ខ្ពង់ខ្ពស់​នៃ​ ក្រុម​គ្រួសារ​ម្ចាស់​គេហដ្ឋាន​នេះ។