តាមរកហង្សមាស
ក្រោមផ្លាកជាទេសចរជាតិហ្វីលីពីនឈ្មោះហ្វែរណង់ការដន់ អាយុសាមសិបបីឆ្នាំ ធ្វើដំណើរទៅកាន់ប្រទេសសៀមដើម្បីសម្រាកកម្លាំង អច្ឆរិយាដែលជាចារបុរសខ្មែរមានកាតព្វកិច្ចជាប់ខ្លួនមួយយ៉ាងធំគឺត្រូវតាមរកហង្សមាសដែលត្រូវគេលួចទៅ។ អច្ឆរិយាត្រូវចូលប្រឡូកក្នុងហ្វូងឆ្កែចចកក្នុងស្រុកសៀម ហើយជួបរឿងរ៉ាវជាច្រើនមិននឹកស្មានដល់។