ស្រមោលអន្ទោលចិត្ត
ប្រភពទុក្ខរាយដូចសំណាញ់ប្រទាក់ក្រឡាជុំវិញទ្វារ នៃពិភពលោក...... ស្នេហាប្រៀបបានជុចដាក់ត្រី ពេលយើងពុំទាន់បានយល់យើងខំត្បុលរកឲ្យឃើញ តែពេលជាប់ជុចហើយ ទោះស្តាយក្រោយរកផ្លូវដកថយពីស្នេហ៍ក៏ពុំរួច....... សំនៀងចម្រៀងឯករបស់ខ្ញុំស្រូបទាញអស់ព្រលឹងនៃសេចក្តីស្នេហា ស្រូបដោយទាំងផ្កាញញឹមរបស់នារីរូបស្អាតគ្រប់វណ្ណះថែមទៀត តែទ្វារដួងចិត្តរបស់ខ្ញុំចាក់សោរជាប់សំបើមណាស់ ព្រោះខ្ញុំជាមនុស្សគ្មានមនោសញ្ចេតនា ខ្ញុំស្រឡាញ់តែផ្កាជ័រព្រោះវារីកមិនចេះរោយ បើផ្កាស្រស់ៗ
សុំដកឃ្លាបន្តិចហើយ អូនដៀលថាបងល្ងង់មិនយល់ចិត្តស្រី បងល្ងង់ព្រោះភ្នែកបងមិនចេះសំឡឹងកែវភ្នែក ស្នេហាបើភ្នែកសត្រូវសម្លឹងធ្លុះ ដល់ពោះវៀនឯណោះ!
អូនជឿទេ? ទឹកស្ទឹងរីងស្ងួតគង់ជួបភ្លៀង ឆន្ទះឥតល្អៀងគង់បានសម្រេច បើស្នេហ៍ស័្មគ្រស្មោះមិនបាច់ខ្សិបប្រាប់គ្នាថាស្រឡាញ់ទេ បងមិនចេះនិយាយច្រើន នាំឲ្យកុហកខ្លួនឯង ពាក្យថាស្រឡាញ់កើតមានពីពេលណា? ម៉េចក៏មិនបានដឺង?តែពេលបាត់អូនបងពិបាករស់នៅណាស់ ពេលនេះហើយដែលពាក្យថាស្រឡាញ់ថាស្រឡាញ់ស្ថិតជាប់យ៉ាងជ្រៅក្នុងវិញ្ញាណមនុស្សមិនចេះស្នេហា ពិបាកនិយាយជាមួយណាស់មែនទេអូន? ខ្លួនឯងចាញ់ហើយ នៅមិនដឺងថាចាញ់ទៀត! ប្រគល់ឲ្យបងទៅអូនព្រលឹង ! ប្រគល់ត្រឹមតែថ្ពាល់ឆ្វេងរបស់អូនដែលបងពេញចិត្ត.......!