សុបិនគ្មានថ្ងៃបញ្ចប់

សុបិនគ្មានថ្ងៃបញ្ចប់


បងច្រៀងចំរៀងនេះដើម្បីអូន អូនក៏ច្រៀងចម្រៀងនេះដើម្បីបងដែរ វាយោកំពូលភ្នំអើយខ្ញុំនេះហើយដែលនៅរង់ចាំ ! ទោះរាប់រយពាន់ខែឆ្នាំនៅចាំជានិច្ច ពាក្យសច្ចាអូនគ្មានអ្វីប្រមាណពីទំហំដួងចិត្តប្រាប់បងទេ ! មានតែជីវិត និងសេចក្តីស្នេហាបរិសុទ្ធ ! បងចាំទេ ?ដរាបណាកំពូលភ្នំយ៉ាតមិនរង្គោះរង្គើ គ្មានទំនាក់ទំនងណាអាចមកផ្លាស់ប្តូរចិត្តរបស់យើងបានទេ ! ផ្សែងអ័ព្វខ្មួលខ្មាញ់នៃអំពើឈ្នានីសគ្រប់ប្រការ គង់តែភ្លឺថ្លា ព្រោះរស្មីស្នេហ៍ស្មោះគេចង់ឲ្យអូនស្អប់បងមែនទេ?តែអូនចង់ឲ្យពួកគេអស់សង្ឃឹមទៅវិញ !​ អូនកាត់បេះដូងប្រគល់ជូនបងហើយទាមទារបេះដូងរបស់បងមកវិញ ពុំមែនទាមទារពាក្យថា ៖ «យើងពុំមែនជាគូនិងគ្នានោះទេ» ចំណែកក្នុងព្រលឹងរបស់អូនមានរូបបងតែមួយគ្មានពីរដែរ សូមបងបែរមុខឲ្យស្នេហាដោយ ភាសាដួងចិត្តប្រសើរ ជាងបងយកកាំបិតមកចិញ្រ្ចាំសុភមគ្គលរបស់ខ្លួន!