រហែកដួងចិត្ត

រហែកដួងចិត្ត


កល្យាណីភ្ញាក់ស្មារតីព្រើតនឹងសម្លេងស្រែកហៅ នៃឪពុកមារបស់នាង។ នាងងាកមើលទៅឃើញគាត់ទម្លាក់កង់ចោលនៅទ្វារបង លើកកាសែតមួយសន្លឹកបង្ហាញ។ នាងឆ្ងាល់ណាស់ គិតថាតើពេលនេះឪពុកមានាងមានរឿងអ្វី បានជាគាត់មានអាការៈ ហាក់ដូចជាតក់ស្លុតយ៉ាងចម្លែកម្ល៉េះ?។ នាងក៏ដើរទៅរកគាត់ ៖ «មានរឿងអ្វីពូ?» «ក្មួយមើលកាសែតនេះទៅ! ចិន្តា... ចិន្តា... គេត្រូវ...» គ្រាន់តែឮសូរឈ្មោះ “ចិន្តា” ភ្លាមនាងក្រមុំក៏ធ្លាក់ទឹកមុខចាប់ព្រួយយ៉ាងខ្លាំងមិនដឹងថាជាចិន្តាមានរឿងអ្វី។ នាងគិតក្នុងចិត្តថា ចិន្តាត្រូវប៉េអឹមចាប់យកទៅឃុំឃាំង ពីបទនយោបាយឬមួយក៏មានគ្រោះថ្នាក់? នាងថប់ដង្ហើមណាស់ ទទួលកាសែតយកមកលាអានទាំងកណ្តាលយប់ងងឹត មើលឃើញតែតួអក្សរព្រាលៗ ជាមួយនឹងរូបថតមួយសន្លឹក។.....