រលកបោកខ្សាច់

រលកបោកខ្សាច់ ! ប្រៀបដូចជាជីវិតអនាថាក្រោមព្យះព្យោមា ជាលំអងខ្សាច់ ត្រូវរលកទឹកបក់បោក មួយដំណក់ហើយមួយដំណក់ទៀតឥតឈប់ឈរ ។

ជីវិតប្រៀបដូចជាឆាករបាំ កាលបើយើងចុះចាញ់ហើយ ត្រូវបាត់បង់ស្នូរទះដៃ បាត់បង់ការជឿជាក់ មានតែការតស៊ូ ក្រាញននៀលជំនះរលកជីវិត និងអត់ធន់គ្រប់បែបយ៉ាងប៉ុណ្ណោះ ដែលយើងអាចក្តោបក្តាប់ពាក្យថា «ជីវិត» ពីរម៉ាត់នេះ ជារបស់យើងបាន ។

ធម្មជាតិអាចប្រែប្រួល ទឹកឡើង ទឹកស្រក ដានជើនលើឆ្នេរខ្សាច់រលកអាចបោកផ្តាច់ឲ្យសូន្យទៅ តែស្លាកស្នាមក្នុងចិត្តមិនអាចរលប់រលាយទេ ពេលវេលាកន្លងផុតទៅមែន តែក៏មិនអាចបាត់បង់ខ្លឹមសាររបស់វាដែរ !។

រលកបោកខ្សាច់ ! ជាប្រវិត្តតស៊ូដ៏ឈឺផ្សា របស់កូនកំព្រាអនាថាដែលឃ្លាតចាកក្តីសុខ បាត់បង់ការជួបជុំ ក្សេមក្សាន្តក្នុងគ្រួសារ ហើយអ្វីដែលគេប្រាថ្នាចង់បាននោះ វាត្រូវឆ្លងកាត់ដំណក់ទឹកភ្នែករាប់លានដំណក់ និងការលះបង់ច្រើនឥតគណនា ហើយមានតែពាក្យថា តស៊ូ ប៉ុណ្ណោះ ដែលអាចសម្រេច បាន ។