ផ្កាព្រិលរដូវក្តៅ

ផ្កាព្រិលរដូវក្តៅ


អ្វីដែលមាត់ឆ្លើយថាស្អប់គឺអ្វីនោះហើយដែលឆ្លើយស្រឡាញ់កំហឹងចិត្តនៅចាញ់សន្ទុះ និងឥទ្ធិពលនៃសេចក្តីស្នេហា ផ្កាព្រិលបានសារតែរដូវត្រជាក់ភ្នំភ្លើងផ្ទុះពេលដល់កម្រិតក្តៅ តែស្នេហាអាចផ្លាស់ប្តូររដូវក្តៅឲ្យទៅជារដូវត្រជាក់បាន។ ប្រសិនជាបងមិនជឿអូនសុំបងសាកល្បងសម្លឹងឲ្យចំកែវភ្នែក ដែលមានស្នេហាលាក់បង្កប់ សាកល្បងឈានជើងចូលក្នុងកន្លែងហាមឃាត់ នៃបេះដូងពេលនោះបងប្រាកដជាជ្រួតជ្រាបទៅដោយភាពត្រជាក់មួយ ដែលព្រះអាទិទេពនៃស្នេហាផ្តល់ឲ្យ ! បងជឿទេភាពញញឹមរបស់អូនធ្វើឲ្យកំហឹងបងទ្រុឌទ្រោម ! ផ្កាព្រិលជានារីម្នាក់ក្នុងរដូវត្រជាក់ តែទឹកក្នុងរដូវក្តៅពុំមែនជាផ្ការីកខុសរដូវទេ តែជាចំណារលិខិត សំណើចរបស់អូនរីកលើបបូរមាត់ តែទឹកភ្នែកអូនហូរលើស្រទាប់បេះដូងអាថ៌កំបាំង បងមិនអាចមើលតាមរយៈខ្សែរភ្នែករបស់បងឃើញទេតែបងយកបេះដូងសម្លឹងទើបបានច្បាស់ ផ្កាព្រិលអង្វរសុំក្តីសន្តោស និងភាពត្រជាក់ពីបងហើយ!

សំដីមានន័យល្វីងជូរចត់ តែអានុភាពនៃដួងចិត្តសែនផ្អែមល្អែមបើនៅតែមានទឹករលកក្នុងផ្ទៃសមុទ្រ បើខ្យល់ជំនោរ នៅតែរសាត់ពេញផ្ទៃពិភព ច្រមុះបងក៏ស្ថិតនៅលើថ្ពាល់អូនជានិច្ចគ្មានក្តីនឿយណាយ រដូវក្តៅកន្លងផុតទៅហើយ រដូវត្រជាក់ក៏កំពុងរំកិលខ្លួនទទួលលំអងផ្កាព្រិល ព្រមទាំងធម្មជាតិដ៏ត្រកាល អរុណហរទ័យបងជូតទឹកភ្នែកឱបស្រី បងបើកទ្វារដួងចិត្ត ព្រោះរូបអូនបោះជំហានទៅរកសេចក្តីស្នេហាស្មោះជាងសុបិន្តដ៏ត្រកាល សម្រាប់ជីវិតរស់នៅជាការស្រមៃដែលមិនសាបសូន្យកំហាកឈាមផ្សងរួច វាសនាផ្កាព្រិលដៃដែលធ្លាប់ប្រមាថអូន ដៃដដែលនេះ សុំថ្នាក់ថ្នមអូនរហូតដល់ពេលចុងក្រោយនៃជីវិត ទោះបីបងស្លាប់ក៏ប្រាថ្នាតែផ្កាព្រិលមួយទង កាត់ដាក់សែនផ្នូររបស់បងណ៎ាអូនសម្លាញ់ ! បើអូនឮហើយ កុំទៅណាចោលបង វិលវិញ…វិលមកតាមពាក្យសន្យា… ណាព្រលឹងចិត្ត…។