តួស្រីក្នុងរឿងព្រេង
មានឯកសារបុរាណមកថា ទាសករមិនទាន់គ្រប់អាយុពេញដោយសម្រស់ឆោមលោមពណ៌ម្នាក់ឈ្មោះនាងកេសនា ជាកូនស្រីរបស់ខ្ញុំបម្រើដែលគ្មានសិទ្ធិហាស្តី ប្រកែកប្រណាំងអ្វីជាមួយនឹងក្រុមម្ចាស់ផ្ទះឡើយ ។
បុរសអភិជនអាយុជាងហុកសិបឆ្នាំម្នាក់ដែលស្មើនឹងជីតារបស់នាង បាន រំលោភសេពសន្ធវៈកេសនានៅរាត្រីកាលមួយ។ បន្ទាប់មកអ្នកស្រុកបានដឹងថា នាងបានសម្លាប់ជីវិតខ្លួនឯងចោល។
ក្រោយមកស្រុកភូមិនេះ ក៏ចាប់ផ្ដើមជួបប្រទះរឿងហេតុចម្លែកៗជាច្រើន។ អ្នកស្រុកដើមហៅថា ជាវិញ្ញាណសងសឹករបស់ក្មេងស្រីនេះរហូតចំណេរក្រោយៗមនុស្សប្រុសទាំងអស់នៅក្នុងត្រកូលក្តុម្ពីនោះ ឬសូម្បីតែអ្នកបម្រើប្រុសដូចគ្នាក៏ត្រូវបានវិញ្ញាណតាមសម្លាប់ដោយប្រការផ្សេងៗ។