វីយូឡែត្តា
ពេលវេលាគឺជាគ្រឿងពិសោធន៍ តែដួងចិត្ដរបស់មនុស្សយើងមិន អាចយកមកធ្វើជាការពិសោធន៍បានទេ យ៉ាងណាមិញពេលវេលាដែលវាបានកន្លងហួសទៅហើយក៏មិនអាចនឹងវិលត្រឡប់ថយក្រោយមកវិញបានឡើយ ។ បងជាមនុស្សម្នាក់ដែលអូនបានជួបដោយចៃដន្យ តែពេលវេលាមិនបានអនុញ្ញាតឱ្យយើងមានសេចក្ដីសុខឡើយ អូនសុខចិត្ដលះបង់ពេលវេលាគ្រប់បែបយ៉ាងទាំងអស់ដើម្បីចម្រៀងតែមួយបទនេះដែលខ្លួនអូនច្រៀងមិនរួចសោះព្រោះអូនគ្រាន់តែជាផ្កាវីយូឡែត្ដារបស់បងតែប៉ុណ្ណោះតែទីបំផុតព្រហ្មលិខិតពិតជាអាណិតអូនមែន អ្វីៗដែលអូនស្រមៃនោះវាបានក្លាយមកជាការពិតអស់ទៅហើយ ។ សូមឱ្យព្រលឹងសេ្នហ៍នៃចម្រៀង ជីវិតនេះបានឮទៅដល់អ្នកមានគុណរបស់កូនផងចុះវាមិនមែនជាចម្រៀង អវសានទេគឺជាភេ្លងសេ្នហ៍ខែរនោចចំពោះអ្នកម្ដាយជាទីស្រឡាញ់ ដែលបានលាចាកលោកនេះទៅ ដោយទាំងមិនបានដឹងថាកូនស្រីមានជីវិតយ៉ាងណានោះទេ ។ បទភេ្លងបានបពា្ចប់ទៅហើយ តែស្រមោលសេ្នហ៍របស់យើងនៅ តែមានមារមកជ្រែកជានិច្ចបងសន្យាថាជីវិតអូនគឺជាជីវិតបងតែពាក្យ ទាំងនេះគ្រាន់ជាការលួងចិត្ដប៉ុណ្ណោះចុះពាក្យពិតនៅឯណាទៅសូមបងបំភេ្លចអូនចោលចុះធ្វើម៉េចជាតិនេះ...!...! ព្រហ្មលិខិតពិតជាបានកំណត់ជីវិតរបស់មនុស្សមែន តើយើងអាចគេចផុតដែរទេ ពេលដែលវេលាមួយបានមកដល់ទៅហើយនោះ។ ពិតជាមិនអាចទៅរួចឡើយវាសនាបានចារមកថាជីវិតគឺជាដុំបាយដែលគេទទួលទានរួចហើយ តែងតែខ្ជាក់ចោលមកវិញពេលណាដែលអាហារនោះវាមិនមានរសជាតិនៅក្នុងជីវិតរបស់គេ តែចំពោះបងវិញពិតជាមិនអាចធ្វើទៅបានឡើយ ដោយសារតែស្នាមសេ្នហ៍នៃអតីតកាល វាបាននៅដក់ជាប់ថាអាពាហ៍ពិពាហ៍នេះ គឺគ្រាន់តែធ្វើឡើង ដោយសារតែការអាណិតអាសូរចំពោះអ្នកមានគុណតែប៉ុណ្ណោះទីបំផុតពិតជាដែនកំណត់របស់ព្រហ្មលិខិតមែន ដែលផ្ការបស់អូនគឺជាផ្កាសេ្នហ៍លាក់ខ្លួនបំពួនទុកនៅក្នុងជីវិតមែន។ ពេលនេះបងសូមសារភាពថា បងពិតជាមើលមនុស្សច្រឡំពិត ដោយមិននឹកស្មានថាផ្កាមួយទងដែលនៅក្បែរបងនេះ គឺជាវីយូឡែត្ដាដែលមានរូបសម្រស់ញញឹមជាប់ជានិច្ចយ៉ាងនេះសោះ បងខុសហើយ...គឺខុសមួយជីវិតមិនខុសពីពាក្យដែលលោកបាននិយាយមកនោះទេ ធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំតែបើយកប្រពន្ធខុសហើយគឺខុសអស់មួយជីវិត ទាំងនេះពិតជាមិនខុសមែន ។ រូបអូនគឺជាផ្កានៅក្នុងចិត្ដរបស់បងជានិច្ច តែពេលនេះ វាបានផ្លាស់ប្ដូរអស់ទៅហើយ ដោយសារតែបង...ជាមនុស្សអស្មិមានះ គឺ យល់តែចិត្ដខ្លួនឯង មិនយល់ពីសេចក្ដីស្មោះត្រង់របស់អូនសោះ ឱ ! ដួង ចិត្ដរបស់បងអើយពេលនេះអូនក្លាយទៅជាម្ចាស់វាសនារបស់អ្នកផេ្សង បាត់ទៅហើយ តើពេលនេះឱ្យបងនៅសង្ឃឹមអ្វីទៀតទៅបើស្រីដែលបង បានរៀបការត្រឹមត្រូវនោះ បានធ្លាក់ទៅលើបុរសម្នាក់ទៀតរួចទៅហើយ តែ...រៀបការលើកទីពីរមានតែការបោកប្រាសដូចេ្នះបងសុខចិត្ដចាកចេញឱ្យឆ្ងាយ ដោយមិនវិលត្រឡប់មកជួបអូនជាលើកទីពីរទៀតដែរ ។ សូមអូនរស់នៅជាមួយអនាគតថ្មីរបស់អូនដោយសេចក្ដីសុខចុះ បងប្រុសម្នាក់នេះសូមជូនពរអូនឱ្យជួបតែនឹងសេចក្ដីសុខជារៀងរហូតទៅ ។ វីយូឡែត្ដា វីយូឡែត្ដា ឈ្មោះសេ្នហាដែលបងប្រាថ្នាចាំអស់មួយជីវិត ។