រាជបុត្រ​ទាំង​បី និង​វត្ថុទិព្វ

រាជបុត្រ​ទាំង​បី និង​វត្ថុទិព្វ


​កាលពី​យូរលង់​ណាស់​មក​ហើយ​ ព្រះ​ចៅ​ស៊ុល​តង់​នៃ​ប្រទេស​ឥណ្ឌា​មាន​រាជបុត្រា​៣​អង្គ​ គឺ​រាជបុត្រ​ច្បង​នាម ហា​សេន បុត្រ​កណ្តាល​ទ្រង់​អា​លី បុត្រា​ពៅ​ព្រះនាម​អា​ម៉េដ​។​ ព្រះរាជបុត្រទាំងបីសុទ្ធតែសព្វព្រះហឫទ័យលើព្រះនាង Nouronnihar បុត្រី​នៃ​ក្សត្រ Noble ​ដែល​ជា​កុល​ស្ត្រី​ដ៏​ល្បីល្បាញ​ខាង​មាន​សម្ភស្ស​ដូច​ទេ​ពធីតា ​និង​មាន​ចរិយា​ល្អ​ជា​កំពូលស្រី​លើ​លោក​។​ ដូច្នេះហើយព្រះចៅស៊ុលតង់ក៏ ឱ្យបុត្រទាំងបីប្រឡងប្រជែងសមត្ថភាពគ្នាដើម្បីស្វែងរកវត្ថុទិព្វដែលល្អប្រសើរជាងគេលើលោក។ ដូច្នេះព្រះរាជាទ្រង់ប្រទានសម្ភារៈជាច្រើន ដើម្បីឱ្យបុត្រទាំងបីបែកផ្លូវគ្នាទៅស្វែងរកវត្ថុទិព្វរៀងៗខ្លួន។