រាជបុត្រទាំងបី និងវត្ថុទិព្វ
កាលពីយូរលង់ណាស់មកហើយ ព្រះចៅស៊ុលតង់នៃប្រទេសឥណ្ឌាមានរាជបុត្រា៣អង្គ គឺរាជបុត្រច្បងនាម ហាសេន បុត្រកណ្តាលទ្រង់អាលី បុត្រាពៅព្រះនាមអាម៉េដ។ ព្រះរាជបុត្រទាំងបីសុទ្ធតែសព្វព្រះហឫទ័យលើព្រះនាង Nouronnihar បុត្រីនៃក្សត្រ Noble ដែលជាកុលស្ត្រីដ៏ល្បីល្បាញខាងមានសម្ភស្សដូចទេពធីតា និងមានចរិយាល្អជាកំពូលស្រីលើលោក។ ដូច្នេះហើយព្រះចៅស៊ុលតង់ក៏ ឱ្យបុត្រទាំងបីប្រឡងប្រជែងសមត្ថភាពគ្នាដើម្បីស្វែងរកវត្ថុទិព្វដែលល្អប្រសើរជាងគេលើលោក។ ដូច្នេះព្រះរាជាទ្រង់ប្រទានសម្ភារៈជាច្រើន ដើម្បីឱ្យបុត្រទាំងបីបែកផ្លូវគ្នាទៅស្វែងរកវត្ថុទិព្វរៀងៗខ្លួន។