កំហឹង​អារក្ស​

កំហឹង​អារក្ស​


មាន​អ្នក​ជំនួញ​ដ៏​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​​ម្នាក់ ​ជិះ​សេះ​ត្រលប់​មក​ផ្ទះ​វិញ​ នៅ​តាម​ផ្លូវ​ ដោយ​នឹក​រលឹក​ប្រពន្ធ​កូន​ខ្លាំង​ពេក គាត់​ក៏​សម្រេច​ចិត្ត​បញ្ជា​អាជានេយ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់ ​ដើម្បី​ឱ្យ​ឆាប់​ដល់​ទាន់​តាម​ចិត្ត​នឹក​រលឹក។ នៅ​តាម​ច្រក​ផ្លូវ​កាត់​នោះ​ គាត់​បាន​ជួប​នឹង​អារក្ស​កំណាច ហើយ​ក៏​ធ្វើ​កំហុស​អចេតនា​មួយ​យ៉ាង​ធំ គឺ​បាន​ជ្រុល​ដៃ​ធ្វើ​ឱ្យ​កូន​របស់​អារក្ស​ស្លាប់​បង់​ជីវិត។

អារក្ស​ក្រោធ​ខឹង​នឹង​បុរស​នេះ​ខ្លាំង​ណាស់ ក៏​ផុស​រូបកាយ​ឡើង​មក​ពោល​សម្ដី​គំហក​ទាំង​កំហឹង​ដាក់​អ្នក​ជំនួញ​ឯកា​នេះ ដោយ​ប្ដេជ្ញា​សម្លាប់​នាយ​សងសឹក​ជូន​កូន​ជា​ទី​ស្រលាញ់​របស់​ខ្លួន។ ប៉ុន្តែ​ដោយ​សេចក្ដី​អង្វរករ​និង​វាចា​ដ៏​គួរ​ជា​ទី​ទុក​ចិត្ត អារក្ស​ក៏​កើត​អារម្មណ៍​យោគយល់​ដល់​បុរស​ម្នាក់​នេះ ដោយ​ឱ្យ​នាយ​ធ្វើ​ដំណើរ​បន្ត​ទៅ​ជួប​ប្រពន្ធ​កូន និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​ឱ្យ​បាន​រួច​ចប់​សព្វ​គ្រប់ ហើយ​ត្រូវ​វិល​ខ្លួន ​មក​ទទួល​យក​សេចក្ដី​ស្លាប់​នៅ​ទីនេះ​វិញ​ដដែល។ ប្រសិនបើ​មិន​ធ្វើ​តាម​ខ​សន្យា​នេះ​នោះ​ទេ គ្រួសារ​នាយ​ពាណិជ្ជករ​នឹង​ត្រូវ​ជួប​គ្រោះ​ភ័យ ​ក្ស័យ​ជីវិត​ទាំង​អស់​គ្នា​ជា​មិន​ខាន។