ឧសភាស្នេហា
ឧសភរាសីៈ ភាគច្រើនមនុស្សដែលកើតក្នុងខែឧសភា ច្រើនមានអត្តចរិតដូចជាខែឧសភាដែរ។ ខែឧសភាទោះជាខែក្ដៅ តែក៏មានភ្លៀងធ្លាក់ខ្លះៗ ធ្វើឱ្យបរិយាកាសមិនក្ដៅជ្រុលពេក មនុស្សដែលកើតក្នុងខែឧសភាក៏ដូចគ្នា ពួកគេពេលខ្លះមើលទៅដូចជាឆេវឆាវ តែស្របពេលតែមួយនោះដែរ ពួកគេក៏អាចជាអ្នកដែលមានចិត្តត្រជាក់ហើយក៏ស្ងប់ស្ងាត់។
បុគ្គលដែលកើតក្នុងខែនេះ ចូលចិត្តធ្វើអ្វីមួយអាស្រ័យលើការចូលចិត្តផ្ទាល់ខ្លួន ពួកគេច្រើនសម្ងំក្នុងពិភពរបស់ខ្លួន ជាជាងចេញទៅជួបនឹងភាពរញ៉េរញ៉ៃនៅខាងក្រៅ ហើយព្រោះជាមនុស្សដែលចូលចិត្តធ្វើអ្វីមិនដូចអ្នកដទៃ ទើបពេលខ្លះត្រូវយល់ច្រឡំថាជាមនុស្សចម្លែក។ មនុស្សពួកនេះចូលចិត្តភាពផ្ចាញ់ផ្ចាល ហើយក៏ចូលចិត្តធ្វើរឿងដែលនឹកស្មានមិនដល់ សុំត្រឹមតែគេត្រូវចិត្តនឹងរបស់អ្វីហើយ ក៏តែងតែប្រឹងប្រែងយកវាឱ្យបាន កាន់តែពិបាកយកក៏កាន់តែចង់បាន។
ពួកគេជាមនុស្សដែល មិនងាយដាក់ចិត្តស្រឡាញ់អ្នកណាងាយនោះទេ តែបើស្រឡាញ់ហើយ គេ នឹងធ្វើគ្រប់យ៉ាងដើម្បីយកអ្នកនោះឱ្យបាន ឬមិនអ៊ីចឹង ក៏បង្ហាញឱ្យគ្រប់គ្នាដឹងថានោះជារបស់គេ ។ទោះជាពួកគេជា មនុស្សចូលចិត្តគិតនិងស្រមើស្រមៃ តែមិនធ្លាប់ទុកឱ្យខ្លួនឯងត្រាំត្រែងក្នុងអតីតកាល ហើយមនុស្សពួកនេះជាអ្នកដែលពូកែយល់ពីអ្នកដទៃ ដោយគ្រាន់តែមើលភ្នែកគេប៉ុណ្ណោះ។ ភាគច្រើនអ្នកកើតខែនេះ សាកសមក្នុងការធ្វើជាគ្រូបង្រៀន អ្នកសិល្បៈ អ្នកនិពន្ធឬក៏ជាចិត្តវិទូ ព្រោះពួកគេជាប្រភេទអ្នកដែលចូលចិត្តធ្វើអ្វីដែលត្រឹមត្រូវ និងចាប់អារម្មណ៍បំផុតទៅលើសិល្បៈ និងក្ដីស្រឡាញ់របស់មនុស្ស។